ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​ជូនពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​ខួបកំណើត​គម្រប់ ៤៦ ឈានចូល ៤៧​ឆ្នាំ​!
Sat,21 October 2023 (Time 03:28 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 83នាក់)

(​ភ្នំពេញ​)៖ ក្នុង​ឱកាស​ដ៏​នក្ខត្ត​ឫក្ស មង្គល​សួស្តី នៃ​ថ្ងៃ​ខួបកំណើត សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គម្រប់ ៤៦​ឆ្នាំ ឈានចូល ៤៧​ឆ្នាំ នា​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣, ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រៃ វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​ឆ្នាំ​ថ្មី តាម​ជួយ​បីបាច់​ថែរក្សា​ការពារ និង​សូម​ប្រោស​ប្រទាន​នូវ​សព្វ​សាធុកា​រពរ បវរ​មហាប្រសើរ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ សម្តេច​មហា​បវរ​ធិបតី និង​លោកជំទាវ ព្រមទាំង​បុត្រ​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ យើងខ្ញុំ​សូម​សម្ដែង​នូវ​ការគោរព​ដឹងគុណ​យ៉ាង​ជ្រាល​ជូន​ចំពោះ សម្តេច​មហា​បវរ​ធិបតី ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត និង​បញ្ញា​ស្មារតី ពុះពារ​រាល់​ឧបសគ្គ​ក្នុង​ការចូលរួម​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​ពេញលេញ ក្នុង​ការការពារ​បូរណភាព​ទឹកដី ការពារ​អធិបតេយ្យភាព​ជាតិ ដែល​ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ ស្មើមុខស្មើមាត់​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​។​

​ស្ថិតក្នុង​ឱកាស​ដ៏​មហោឡារិក ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​គោរព​ជូនពរ សម្តេច​មហា​បវរ​ធិបតី និង លោកជំទាវ ព្រមទាំង​បុត្រ សូម​ប្រកបដោយ​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន ជន្មាយុ​យឺនយូរ បញ្ញាញាណ​វាងវៃ ដើម្បី​បន្ត​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម បម្រើ​ជាតិ​មាតុភូមិ​ដ៏​បវរ​នៃ​យើង និង​សូម​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ