ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
ប្រធាន​សាលាដំបូង និង ប្រធាន​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជាមួយ​មេបញ្ជាការ អាវុធហត្ថ​រាជធានី​ភ្នំពេញ ជួប​គ្នា​រឹតចំណង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការយ៉ាង​ស្អិតរមួត​!
Thu,02 November 2023 (Time 10:02 AM)
ដោយ ៖ NNC TV Online ដោយ លាង គីម / ទូរស័ព្ទទំនាក់ទំនង ​៖ ០១២ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 102នាក់)

បន្ទាប់​ពី​ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បានប្រកាសឲ្យ​ចូលកាន់​តំណែង​ជា​ផ្លូវការ នូវ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ឯកឧត្តម ងួន ណា​រ៉ា ជំនួស​ឯកឧត្តម តាំង ស៊ុន​ឡាយ ដែល​ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​តុលាការ​កំពូល​រួចមក ឯកឧត្តម ងួន ណា​រ៉ា ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​ចូល​កាន់តំណែង​ថ្មី រួម​ជាមួយ​ឯកឧត្តម ច្រឹង ខ្មៅ ប្រធាន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ជួប​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​អំពី​ការ​រឹតចំណង​ទំនាក់ទំនង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង​ស្ថាប័ន​តុលាការ ស្ថាប័ន​អយ្យការ និង​ស្ថាប័ន​អាវុធហត្ថ ដែល​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ យ៉ាង​ស្អិតរ​មួ​ត​។

​ក្នុង​ជំនួប​រវាង​ស្ថាប័ន​ទាំង​៣​ខាងលើ នៅ​បញ្ជាការដ្ឋាន​កង​រាជ​អា​វធ​ហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្នុងនាម​ម្ចាស់ផ្ទះ បាន​ធ្វើ​ការបង្ហាញ​នូវ​បទពិសោធន៍​គ្រប់គ្រង​ដឹកនាំ​របស់​លោក​ផ្ទាល់ ក៏​ដូចជា​ការកសាង​អភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នៃ​ទីបញ្ជាការ​ក្នុង​រយៈកាល​កន្លងមក ជូន​ដល់​ភ្ញៀវ បាន​ទស្សនា​សព្វកន្លែង​ផងដែរ​៕​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ