ថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
ទីតាំង​បន​ល្បែងស៊ីសង​កត់​កន្ទុយលេខ​កន្ទុយលេខ​ឆ្នោត​យួន ជ្រក​ក្រោម​ស្លាក​អាជ្ញា​បណ្ណ័​ឆ្នោត​ខ្មែរ​ជា​ច្រើន​កន្លែង កំពុង​ចាក់​ភ្នាល់​លុយ​ស៊ីសង​ខុសច្បាប់ នៅ​សង្កាត់​ក្បាល​កោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​, អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ហ៊ាន​បង្ក្រាប !
Sat,04 November 2023 (Time 04:59 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 174នាក់)

ភ្នំពេញ ៖ មាន​សេចក្ដីរាយការណ៍​ពី​ប្រជ​ស​ពលរដ្ឋ​និង​មហាជន​រស់នៅក្នុង​សង្កាត់​ក្បាលកោះ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា មាន​បន​ល្បែងស៊ីសង​កត់​កន្ទុយលេខ​ឆ្នោត​យួន​ខុសច្បាប់ ដែល​ជ្រក​ក្រោម​ស្លាក​អាជ្ញា​បណ្ណ័​ឆ្នោត​ខ្មែរ​ជា​ច្រើន​កន្លែង​នៅ​សង្ក្រា​ត់​ក្បាល​កោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។

​ជាក់ស្ដែង​មាន​ទីតាំង​មេ​ឆ្នោត​យួន​ឈ្មោះ ចែ​ស្រីរ័ត្ន ដែល​មាន​ដែល​មាន​ទីតាំង​ភូមិ​ព្រែក​ធំ​សង្ក្រា​ត់​ក្បាល​កោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កំពុងបើក​លេង​ល្បែង​ចាក់​ឆ្នោត ដែល​ហៅថា «​ល្បែង​កត់​កន្ទុយលេខ​ឆ្នោត​យួន​ខុសច្បាប់​» កំពុង​រីក​ដូច​ផ្សិតចំបើង​នៅក្នុង​ខណ្ឌ​ច្បារអំពៅ ។ ចំណែក​លោក ម៉ៅ សឿត អធិការ​នគ​បាល​ខណ្ឌ​ច្បារអំពៅ ហាក់បីដូច​ជា​មិន​មាន​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​សោះឡើយ ។​

​ប្រភព​ដដែល​ពី​ប្រជាពលរដ្ឋ​និង​មហាជន​រស់នៅ​ទីនោះ​បាន​លើកឡើង​ឲ្យដឹង​ទៀតថា ល្បែង​ចាក់​កន្ទុយលេខ​ឆ្នោង​យួន​ខុសច្បាប់​នៅ​មាន​ជា​ច្រើន​កន្លែង​ទៀត តែបើ​មេ​ឆ្នោត មានឈ្មោះ​ស្រីរ័ត្ន ដូចជា​មិន​ខ្លាចញញើត​សោះ សង្ស័យថា មាន​ខ្សែ​ធំ​នឹងមាន​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​ក្បាលកោះ និង​អាជ្ញាធ​ត​និង​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ​ទេ​ដឹង ! ទើប​អាចឈរជើង​បាន​កាន់​ខួប​ប្រាំ​ខួប​វស្សា​បែបនេះ​។

​ប្រជាពលរដ្ឋ​និង​មហាជន​លើកឡើង​បន្ដទៀតថា សង្ស័យ​អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ទទួល​លា​ភ​សក្ដារៈ​មេ​ឆ្នោត​ឈ្មោះ ស្រីរ័ត្ន​ហើយ​មើលទៅ ! ទើប​អាចឈរជើង​បាន​យូ​រយ៉ា​ង​នេះ មិនដែល​ឃើញ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​មាន​វិធានការ​ចុះ​បង្ក្រាប​រឺ​ក័​ទប់ស្កាត់​ឡើយ​។

​ជា​ការពិត​ណាស់ ល្បែងស៊ីសង​ខុសច្បាប់ គឺ​បង្ក​នូវ​ហានិភ័យ​អន្ដិ​សុខ​ក្នុង​ការរស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្លាច​មាន​អំពេីចោរកម្ម​ចោរលួ​ចចោរប្លន់​ចោរឆក់​ចោរ​គាស់​ផ្ទះ​ឬ​អំពេី​ហឹង្សារ​ក្នុងគ្រួសារ​។​ល​។

​ពាក់​ព​ន្ឋ័​រឿង​ល្បែងស៊ីសង​ឆ្នោត​កត់​កន្ទុយ​លេងឆ្នោ​យួន​ខុសច្បាប់​ដែល​ជ្រក​ក្រោម​ស្លាក​អាជ្ញា​បណ្ឋ្ណ័​ឆ្នោត​ខ្មែរ​ជា​ច្រើន​កន្លែង​នៅក្នុង​សង្កាត់​ក្បាលកោះ​ខណ្ឌ​ច្បារអំពៅ​ខាងលើនេះ អង្គភាពយើងខ្ញុំមិន​ទាន់​សុំ​ការបំភ្នឺ​ការបកស្រាយ​ពី​លោក ម៉ៅ សឿត អធិការ​នគ​បាល​ខណ្ឌ​ច្បារ​អំពៅ​បាន​ទេ ព្រោះ​ទូរស័ព្ទ​មិន​លើក ។​

​ប្រជាពលរដ្ឋ​និង​មហាជន​សំណូមពរ​អំពាវនាវ​ដល់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​បាល​រាជធានី​ភ្នំពេញ និង ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ជួន ណារិន អគ្គស្នងការ​រង​នគ​បាល​ជាតិ និង​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ និង​ប្រធាន​គណះកម្មការ​គ្រប់គង​ល្បែងស៊ីសង​ទូរទាំង​ប្រទេស​នៃ​ក្រសួង​មហាផ្ទៃ​មេត្តា​ដាក់​កម្លាំង​ជំនាញ​ស៊ី​ប​អង្កេត​ទីតាំង​បន​ល្បែងស៊ីសង​ចាក់​កន្ទុយលេខ​ឆ្នោត​យួន​ដ៏​ធំ​ជ្រក​ក្រោម​ស្លាក​ឆ្នោត​ខ្មែរ​ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ​ស្រីរត្ន័​ផង​ទាន ។ ព្រោះ​ជា​ការធ្វើឲ្យ​បាត់បង់​ចំណូលព​ន្ឋចូល​រដ្ឋ​ច្រើនណាស់ ពិសេស​ដើម្បី​សុខទុក្ខ និង​សន្ថិសុខ របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ