ចុះផ្សាយថ្ងៃទី ៥ ខែវិច្ចិកា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ និងមហាជនរស់នៅក្នុងភូមិស្ដៅកន្លែងប្រាំ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្ដាល បានឲ្យដឹងថា មានទីតាំងបនល្បែងស៊ីសងជល់មាន់ និងឆ្នោតឡូតូ កំពុងបើកដំណើរការបើកលេងតាមប្រពន្ឋ័អនឡាញ onljne ខុសច្បាប់ ស្ថិតនៅក្នុងភូមិស្ដៅកន្លែង ប្រាំឃុំដីឥដ្ឋស្រុកគៀនស្វាយ ខេត្តកណ្ដាល យ៉ាងគគ្រឹកគគ្រេង អ្នកចាញ់ឈានទៅដល់លក់ម៉តូលក់រថយន្ដលក់ដី និងផ្ទះបន្តយកទៅចាក់លេងថែមទៀត អ្នកញៀនល្បែងទាំងក្មេងទាំងចាស់លេងយ៉ាងច្រើនកុះករ បែរជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័នៅក្នុងមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់និងបង្ក្រាបប្រហែលជាបុគ្គលរូបនោះមានខ្នងបង្អែករឹងមាំនៅពីក្រោយខ្នងទើបហ៊ានបើកបនល្បែងស៊ីសងជល់មាន់និងឆ្នោតឡូតូតាមប្រពន្ឋ័អនឡាញ (online) ខុសច្បាប់តាមតែអំពើចិត្តបែបនេះ។មជ្ឍដ្ឋានខាងក្រៅរិះគន់ចំៗទៅលើលោកមេឃុំដីឥដ្ឋ លោកមេប៉ុស្ដិ៍នគបាលរដ្ឋបាលឃុំដីឥដ្ឋនិងអាជ្ញាធរនិងសមត្ថកិច្ចស្រុកគៀនស្វាយព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ខ័ខេត្តកណ្ដាលបណ្ដែតបណ្ដោយឲ្យមានបនល្បែងស៊ីសងគ្រប់ប្រភេទជល់មាន់និងឆ្នោតឡូតូលេងតាមប្រពន្ឋ័អនឡាញ(online)ខុសច្បាប់ភ្នាល់ចាក់លុយលេងយ៉ាងពពាក់ពពូនស្ថិតនៅក្នុងភូមិស្ដៅកន្លែងប្រាំឃុំដីឥដ្ឋស្រុកគៀនស្វាយ ខេត្តកណ្ដាលមិនទាន់ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឲ្យទាន់ពេល ស្របតាមគោលនយោបាយភូមិ ឃុំ សង្ក្រាត់មានសុវត្ថិភាពទាំង ៧ ចំណុច ដែលប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។ ហេតុនេះ លោក គង់ សោភណ្ឌ័ អភិបាលខេត្តកណ្ដាល លោក ឈឿនសុចិត្ត ស្នងការនគបាលខេត្តកណ្ដាល និងលោក សម តុលា មេបញ្ជារការកងរាជអាវុធហត្ថខេត្តកណ្ដាល មិនគួរមើលរំលងភាពអសកម្មរបស់លោកមេឃុំដីឥដ្ឋ លោកមេប៉ុស្ដិ៍រដ្ឋបាល នគរបាលឃុំដីឥដ្ឋ លោកអធិការនគបាលស្រុកគៀនស្វាយ លោកមេបញ្ជារការកងរាជអាវុធហត្ថស្រុកគៀនស្វាយ និងលោកអភិបាលស្រុកគៀនស្វាយបណ្ដែតបណ្ដោយឲ្យមានទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទជល់មាន់និងឆ្នោតឡូតូតាមប្រពន្ឋ័អនឡាញ(online)រីកដូចផ្សិតចំបើងក្នុងដែនដីរបស់ខ្លួនគ្រប់គ្រងឡើយ។ ប្រជាពលរដ្ឋ និងមហាជនរស់នៅក្នុងភូមិស្ដៅកន្លែងប្រាំឃុំដីឥដ្ឋស្រុកគៀនស្វាយ ខេត្តកណ្ដាល សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោក គង់ សោភណ្ឌ អភិបាលខេត្តកណ្ដាលលោក ឈឿន សុចិត្ត ស្នងការនគបាលខេត្តកណ្ដាល និងលោក សម តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល មេត្តាចាត់មន្ដ្រីក្រោឱវាទចុះត្រួតពិនិត្យបនល្បែងស៊ីសងគ្រប់ប្រភេទ ជល់មាន់ និងឆ្នោតឡូតូ តាមប្រពន្ឋ័អនឡាញ(online)ខុសច្បាប់ នៅភូមិស្ដៅកន្លែងប្រាំ ឃុំដីឥដ្ឋស្រុកគៀនស្វាយ ខេត្តកណ្ដាល របស់លោកស្រីធារ៉ា និងមេកាងបនល្បែង ឈ្មោះ ម៉ា ជាបន្ទាន់ ដើម្បីពង្រឹងសន្ដិសុខសង្គមជូនប្រជាពលរដ្ដនៅក្នុងមូលដ្ឋានដែនដីគ្រប់គ្រងផងទាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ptv)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ptv)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ptv)
វីដែអូ