ខេត្តកណ្ដាល ៖ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ និងមហាជនបានសំណូមពរ ដល់លោក គង់ សោភណ្ឌ័ អភិបាលខេត្តកណ្ដាល លោក ឈឿន សុចិត្ត ស្នងការនគបាលខេត្តកណ្ដាល និងលោក សម តុលា មេបញ្ជារកងរាជអាវុធហត្ថខេត្តកណ្ដាល សូមមេត្តាជួយចាត់វិធានការទប់ស្កាត់បទល្មើសបនល្បែងស៊ីសងគ្រប់ប្រភេទជល់មាន់ និងឡូតូតាមប្រពន្ឋ័អនឡាញ (online) ខុសច្បាប់ និងតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទ ជល់មាន់និងឆ្នោតឡូតូ តាមប្រព័ន្ឋន័យអនឡាញមួយកន្លែង ស្ថិតនៅក្នុង ភូមិសាស្ដ្រ ភូមិព្រែកខ្សៀវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបើកដំណើរការបើកលេងយ៉ាងគគ្រឹកគគ្រេង អនាធិបតេយ្យ យ៉ាងសប្បាយអឺងកង ដោយមិនខ្វល់ពីទោសទណ្ឌ បណ្ឌិតទាល់តែសោះ ។ (ពោល) ខណៈលោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ និងលោកមេបញ្ជារកងរាជអាវុធហត្ថក្រុងតាខ្មៅ បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននឹងបទបញ្ជាររបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ស្ដីពីការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសបនល្បែងស៊ីសងខុសច្បាប់ទូរទាំងប្រទេស ។សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២២កន្លងផុតទៅនេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជាបានដាក់ចេញបទបញ្ជារដាច់ណាត់មួយឲ្យអភិបាល រាជធានី ខេត្តទាំង២៥ខេត្ត ក្រុងត្រូវបិទទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់អោយខានតែបាន ។ សម្ដេច ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ៗដាច់ណាត់ទៀតថា បើអាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ឋ័ស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសបនល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្នួនទេ !អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ ប្រជាពលរដ្ឋនិងមហាជននៅក្នុងភូមិសាស្ដ្រភូមិព្រែកខ្សៀវ សង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្ដាលបានលើកឡេសីងថា មូលហេតុអ្វីបានជាលោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ និងលោកមេបញ្ជាការកងរាជអាវុធហត្ថបានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងបនល្បែងស៊ីសងមាន់ជល់និងឆ្នោតឡូតូភ្នាក់ដាក់លុយតាមប្រពន្ឋ័អនឡាញខុសច្បាប់ខាងលើនេះ ហើយថែមទាំងផ្គើននឹងបទបញ្ជាររបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជាទៀតសោធន៍នោះ ! សង្ស័យតែទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទជល់មាន់ និងឆ្នោតឡូតូតាមប្រពន្ឋ័អនឡាញ (online) ខុសច្បាប់ខាងលើនេះ ជាឆ្នាំងបាយរបស់អស់លោកខាងលើទេដឹង ! ទើបអស់លោករក្សាភាពស្ងៀមស្ងាត់ ផ្គើននឹងបទបញ្ជាររបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ptv)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ptv)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ptv)
វីដែអូ