ម្ចាស់ក្លឹបកីឡាស្នុកឃ័រអេលីដ(Eljte snoo club) នៅផ្លូវលេខ៩៥សង្កាត់បឹងត្របែកខណ្ឌចំការមន បើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងបៀរ និងអាប៉ោងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានពាក់ព័ន្ឋមិនហ៊ានបង្ក្រាប !
រាជនីភ្នំពេញ ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងមហាជនបានឲ្យដឹងថា:មានទីតាំងបនល្បែងស៊ីសងបៀអាប៉ោងស្ថិតនៅក្នុងភូមិសាស្ដ្រក្លឹបកីឡាស្មុកឃ័រអេលីដ (Eljtesn00Kerclub) មួយកន្លែងក្នុងផ្លូវ 95 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅខាងក្រោយក្រសួងអភិវឌ្ឍន៍និងជនបទ កំពុងបើកទាក់ឲ្យក្រុមអ្នកមានល្បែង ឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេងយ៉ាងអាណាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធហាក់បីដូចបានរក្សាភាពស្ងៀមស្ងាត់មិនហ៊ានធ្វើការបង្ក្រាប!សង្ស័យថាមានលាបសក្ការៈនិងផលប្រយោជន៍ផងក៏មិនដឹង។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងមហាជនរស់នៅក្នុងភូមិសាស្ត្រខាងលើបានប្រាប់មកអង្គភាពសារព័ត៌មានយើងឲ្យដឹងថាមានបងល្បែងស៊ីសងប៊ីអាប៉ោងខុសច្បាប់ស្ថិតនៅក្នុងក្លឹបកីឡាស្នុកឃ័រអេលិដ(EljtesnooKerclub)ស្ថិតនៅផ្លូវលេខ 95 សង្កាត់បឹងត្របែកខណ្ឌចំការមនរាជធានីភ្នំពេញកំពុងបើកលេងបានយ៉ាងរលូនអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធមិនហ៊ានធ្វើការទប់ស្កាត់និងបង្ក្រាបឡើយ!
ពួកគាត់បានដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធជាអ្នកបើកភ្លើងខៀវមិនខាន បានបានជាទីតាំងនេះមានបុណ្យល្បែងស៊ីសងបៀនិងអាប៉ោងបើកលេងបានយ៉ាងរលូន ។ ប្រជាពលរដ្ឋនិងមហាជនមានការព្រួយបារម្ភជាខ្លាំង ខ្លាចប្ដីនិងកូនពួកគាត់បោះបង់ការងារចោល នាំគ្នាមកលេងល្បែងស៊ីសងបៀរនិងអាប៉ោងខុសច្បាប់ទាំងនេះ ជាហេតុខ្លាចកើតមាននៅអំពើចោរកម្មនិងបទល្មើសផ្សេងៗដូចជាចោរលួចចូលប្លន់ចង់ឆក់ចោរគាស់ផ្ទះនិងអំពើហិង្សាក្នុងគ្រួសារជាដើម ទើបពួកគាត់បានលើកឡើងថា ឯណាទៅភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុចរដ្ឋាភិបាលកម្ពុជាដាក់ចេញដោយក្រសួងមហាផ្ទៃ ឲ្យមន្ត្រីមូលដ្ឋានកន្លងមក។អង្គភាពសារព័ត៌មានយើងផ្សព្វផ្សាយតាមវិជ្ជាជីវៈស្វាព័ត៌មានគឺរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលឬស្ថាប័នអង្គភាពណាមួយឡើយ ៕
សូមអរគុណ!