ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
លោក ម៉ៅ សឿត អធិការ​នគរបាល​ខណ្ឌ​ច្បារអំពៅ​មាន​អ្វីពាក់ព័ន្ធ​និង​លោក​ម្ចាស់​ល្បែងស៊ីសង​អន​ឡាញ​ខុសច្បាប់​បាន​ជា​មិន​ចាត់​វិធានការ​បង្ក្រាប​ទុកឱ្យ​ប្រជាពលរដ្ឋ​វក់វី​ប្រមូល​លុយ​មក​ភ្នាល់​សង​សំណាង​ទោះ​មាន​ការរាយការណ៍​ក៏​មិន​អើពើ​
Sat,09 December 2023 (Time 12:35 PM)
ដោយ ៖ PTV Online ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 253នាក់)

រាជធានី​ភ្នំពេញ ៖ ល្បែងស៊ីសង គឺជា​អំពើ​ខុសច្បាប់​ដែល​សង្គម​ស្អប់ខ្ពើម ប៉ុន្តែ​លោក ម៉ៅ សឿត ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​មាន​សេចក្ដីទុកចិត្ត​តែងតាំង​ជា​អធិការនគរបាល​ខណ្ឌ​ច្បារអំពៅ​ហាក់​ភ្លេច​បទបញ្ជា​សម្ដេច​អតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ភ្លេច​អំពី​ការប្ដេជ្ញា​តាំងចិត្ត​បម្រើ​រាស្ត្រ និង​សង្គមជាតិ ដើម្បី​រក្សា​ឲ្យបាន​នូវ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។​

​ផ្ទុយទៅវិញ អ្នកសារព័ត៌មាន​បាន​រាយការណ៍​ជូន​លោក​អំពី​ទីតាំង​បន​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន​យ៉ាងណាក្ដី​ក៏​លោក​មិន​អើពើ​ទាល់តែសោះ ឬ​មួយ​លោក​ជាប់​ពាក់ព័ន្ធ​អ្វី​ហ្នឹង​ម្ចាស់​ទីតាំង​ទម្រាំ​អ្នកសារព័ត៌មាន​បញ្ជូន​សារ​តាមរយៈ​តេ​ឡេ​ក្រាម​ទៅកាន់​លោក​ក្ដី តែ​លោក​អធិការ​រូបនេះ​នៅតែ​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ ។ តើ​ប្រជាពលរដ្ឋ និង​មហាជន​នៅក្នុង​ខណ្ឌ​ច្បារអំពៅ​រំពឹង​លើ​សន្តិសុខ​ក្នុងសង្គម​និង​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​អ្វី​ទៀត​បើ​លោក​អធិការ​រូប​នេះ​មិន​ទទួល​នូវ​ការឆ្លើយតប​ពី​ប្រជាពលរដ្ឋ​ហ្នឹង​មហាជន​ក៏ដូចជា​អ្នកសារព័ត៌មាន​រាយការណ៍​ជូន​លោក​យ៉ាង​ដូច្នេះ !

​ជាក់ស្ដែង​ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់​ឆ្នោត​ឡូតូ​និង​បៀ​រកា​រ៉ាត់​បើក​លេង​តាម​ប្រព័ន្ធ​អន​ឡាញ​(onljne) ខុស​ច្បាប់​របស់​មេ​បន​ល្បែង នៅ​ចំណុច​ភូមិ​ងៅ​សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ជិត​ផ្ទះ​លី​ហួរ កំពុង​មាន​សិទ្ធិ​អំណាច​ធំ​ពង្វក់ស្មារតី និង​ប្រមូល​លុយ​ខុស​ច្បាប់​ពី​ប្រជាពលរដ្ឋ​និង​មហាជន​តាម​មូលដ្ឋាន​យ៉ាង​សិរី​មាន​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ឬ​បង្ក្រាប់​សោះឡើយ​សូម្បីតែ​លោក​អធិការ ម៉ៅ សឿត ជា​អាជ្ញាធរ​គ្រប់គ្រង​តំបន់​នៅ​ធ្វើ​មិន​អា​ពើ​ទៅហើយ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ក្រុមការងារ​សារព័ត៌មាន​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​លោក​វរៈសេនីយ៍ឯក ម៉ៅ សឿត តាមរយៈ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ដោយ​ឃើញថា លោក​បាន​ចូល​អន​ឡា​ញ ប៉ុន្តែ​លោក​មិន​ចូល​មើល​និង​ឆ្លើយតប​វិញ​ទាល់តែសោះ ។ ហេតុនេះហើយ​ទើប​អាចដាក់​ការសង្ស័យ​បាន​ថា លោក​អធិការ​មាន​បញ្ហា​ពាក់ព័ន្ធ​អ្វី​នឹង​លោក​ម្ចាស់​បង​ល្បែងស៊ីសង​ខុសច្បាប់​មែន​ឬ​ទេ​!​យោង​ទៅតាម​ច្បាប់​ស្ដីពី​ការបង្ក្រាប​ល្បែងស៊ីសង​ត្រាំ​មួយ​ត្រូវ​ហាមឃាត់​រាគ​ដាច់ខាត​ការលេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​លើកលែង​តែ​បាន​ទទួល​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល ។​

​មាត្រា 11 ជន​ណា​ដែល​ចេញមុខ​ការពារ​វង់​ល្បែងស៊ីសង​ឬ​បុណ្យ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅទីណា​ក៏​ដោយ​ត្រូវ​ផ្ដន្ទាទោស​ដាក់​គុក​ពី​មួយ​ឆ្នាំ​ដល់ 5 ឆ្នាំ ។ ដូច្នេះ​មានតែ​សង្ឃឹមថា ឯកឧត្តម ស សុខា ឯកឧត្តម ស ថេត ជាពិសេស​នោះ គឺ​ឯកឧត្តម ជួន ណារិន ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេត្តា​ពិនិត្យ​និង​កាត់​ធនធាន​ដែល​មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​តា​នៅ​សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ និង​បទល្មើស​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន ដើម្បី​រក្សា​ឲ្យបាន​នូវ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​និង​មហាជន ។​

​អង្គភាព​សារព័ត៌មាន​យើង​ផ្សព្វផ្សាយ​តាម​វិជ្ជាជីវៈ​សារព័ត៌មាន​គឺ​រិះគន់​ក្នុងន័យ​ស្ថាបនា​មិន​មាន​ចេតនា​ញុះញង់​បំបែកបំបាក់​បុគ្គល​ឬ​ស្ថាប័ន​អង្គភាព​ណាមួយ​ឡើយ ! សូម​អរគុណ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ