ព្រៃវែង ៖ បុគ្គលម្ចាស់កាស៊ីណូយីហោ 777 បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រឆ្លងដែនចេញចូលលេងស៊ីសងខុសច្បាប់យ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនទាន់ចាត់វិធានការបង្ក្រាបនោះទេ!នាំគ្នារក្សាភាពស្ងៀមស្ងាត់ ។ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានបញ្ជាក់ឲ្យដឹងថា កាស៊ីណូ 777 កំពុង បេីកឲ្យពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រចេញចូលលេងល្បែងដោយសេរីចាក់ភ្នាល់ដាក់លុយសុីសងខុសច្បាប់ ជល់មាន់ បៀរ អាប៉ោង យូគីយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ខេត្ត.មិនហ៊ានធ្វើការទប់ស្កាត់និងបង្ក្រាបនោះទេ! បែជានាំគ្នាបំភ្លេចគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ!។អាជ្ញាធរថ្នាក់ឃុំ និងសមត្ថកិច្ចថ្នាក់ស្រុក មិនគួរបណ្តែតបណ្តោយឲ្យបុគ្គលជាម្ចាស់ កាសុីណូ 777 បេីកអោយក្រុមញៀនល្បែងពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រចេញចូលលេងល្បែងគឺជល់មាន់ បៀរ អាប៉ោង និងល្បែងផ្សេងៗជាច្រើនប្រភេទទៀតយ៉ាងគគ្រឹក គគ្រេងធ្វើអោយពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះប្រើអំពេីហឹង្សាគ្រួសារគ្រឿងញៀនជាដើមចមចេញពីល្បែងសុីសងនេះឯង។ករណីកាស៊ីណូ777បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀត ណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រចេញ ចូលលេងល្បែងសុីលងផ្ទុយពីច្បាប់អនុញ្ញាតខាងលើ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅមិនទាន់ចាត់វិធាន ការបង្ក្រាបឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់សុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។ហេតុនេះហើយលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មិនគួរមេីលរំលងភាពអសកម្មរបស់លោក ចៅហ្វាយស្រុកព្រះស្តេចនិងលោក ជៃ សេង ហ៊ាង អធិការដ្ឋាននគរបាលស្រុកព្រះស្ដេច ដែលបណ្តោយឲ្យម្ចាស់កាសុីណូ777 បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀណាម ឆ្លង ដែនខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រចេញចូលលេងល្បែងជល់មាន់ទ្រង់ទ្រាយធំ នៅក្នុងកាសុីណូ 777ក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងមិនព្រមទប់ស្កាត់។ប្រជាពលរដ្ឋរស់នៅភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាចាត់កម្លាំងមន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យស្រាវជ្រាវម្ចាស់កាសុីណូ 777 ដែលហ៊ាន បេីកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះទៀតមិនមានប៉ាស្ព័ចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹក គគ្រេងនៅក្នុងភូមិសាស្ត្រខាងលើទប់ស្កាត់និងបង្ក្រាប អោយមានប្រសិទ្ធភាព ដេីម្បីបង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋមូលដ្ឋាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ptv)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ptv)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ptv)
វីដែអូ