កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីប្រណាំងទូកនៅក្រុងតាខ្មៅ
កណ្តាល ៖ ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួម និងដឹកនាំកងកម្លាំងនគរបាលការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ខេត្តកណ្តាល។
នៅថ្ងៃទី១ នៃពិធីប្រណាំងទូកនៅក្រុងតាខ្មៅ គេសង្កេតឃើញសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ ដែលញ៉ាំងឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនា និងដើរលេងកម្សាន្តសប្បាយយ៉ាងច្រើនកុះករ ៕"