ថ្ងៃច័ន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
បទល្មើស​នេសាទ​កើតឡើង​ពេញបន្ទុក​ក្នុង​ខេត្ត​តាកែវ​មាន​ចំនួន បី​ស្រុក​សមត្ថកិច្ច ជំនាញ​និង​មន្ត្រី​ពាក់ព័ន្ធ​រក្សា​ភាព​ស្ងៀម ស្ងាត់​!
Wed,09 October 2024 (Time 04:28 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 317នាក់)

(​ខេត្តតាកែវ​)÷ ប្រជា​នេសាទ​មាន​ចំនួន​បួន​ឃុំ​មាន​បី​ស្រុក​បាន​អំពាវនាវ​ឲ្យ​ឯកឧត្តម​វ៉ី សំណាង​អភិបាល ខេត្តតាកែវ​ទើប​មក​កាន់​តំណែង​ថ្មីៗ និង​លោក​ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​នៅក្នុង​បី​ស្រុក​ដែល​មាន​ឃុំ​ចំនួន​៤​ប្រកបដោយ​ប្រសិទ្ធភាព​។​

​បើ​តាម​ប្រភព​ច្បាស់ការ​បានឲ្យដឹងថា ÷ លោក សុខ ឡេះ ជា​អ្នក​រត់ការ​ដើរតួ​រ​សម្របសម្រួល​ដោះស្រាយដ​ល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ដើម្បី​ធ្វើឲ្យ​មាន​បទល្មើស​នេសាទ​ក្នុង​ខេត្ត​តាកែវ​។​

​តើ​លោក​សុខ ឡេះ​ជាន​ណា​? បាន​មាន​ឥទ្ធិពល​យ៉ាង​នេះ​ក្នុង ខេត្តតាកែវ​រហូត​គៀងគរ​ឲ្យ​វៀតណាម​ចូល​មក​ដាក់រ​បាំង​ស្បៃ​មុង​ក្នុង​ឃុំ​ជ័យ​ជោគ ។​

​ប្រភព​បាន​បន្ត​ថា​បទ​ល្មើស នេសាទ​ក្នុង​ខេត្ត​តាកែវ​នេះ​មិន មែន​ទើប​មាន​នៅ​ឆ្នាំ​នេះ​ទេ ? គឺ​រាប់​ឆ្នាំ​មកហើយ​ដែល​លោក សុខ ឡេះ​អ្នកមើល​ការងារ​និង​ដោះស្រាយ​រ៉ាត់​ការ​ក្នុង​ខេត្ត​ដល់​មន្ត្រី​ជំនាញ​ទូទាំង​ខេត្ត​។​

​សព្វថ្ងៃ​បទល្មើស​នេសាទ​កំពុង​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​ពេញបន្ទុក​អណ្តែត​ពេញ​ផ្ទៃ​ទឹក​ដូចជារ​របាំង​ស្បៃ​ដែល​ដាក់​រាប់គីឡូម៉ែត្រ​ធ្វើ​ឲ្យ​កូន​មច្ឆា​ជាតិ​វិនាស​ហិនហោច​ផុត​ពូជ​ជា​បណ្តើរៗ​ហើយៗ​គ្មាន​មន្ត្រី​ជំនាញ​ណា​ចុះបង្ក្រាប​។​

​ចំណែក​លោក​សៅ កុសល​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្តតាកែវ​មិនអាច​សុំ​ការពន្យល់​បាន​នោះទេ​តែ​សព្វថ្ងៃនេះ​លោក​បាន​ជ្រាប​ឬទេ បទល្មើស​នេសាទ​ដាក់រ​បាំង​ស្បៃ​ពេញ​ផ្ទៃ​ទន្លេ ធ្វើឲ្យ​ប្រជាពលរដ្ឋ​មានចម្ង​ល់​ជា​ខ្លាំង​ថា​មិន​ដែល​ឃើញ ចុះបង្ក្រាប​សោះ​ប្រហែល​បាន​សើម​មាត់​សើ​មក ហើយ​មើលទៅ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជា​នេសាទ​ក្នុង​ខេត្ត​តាកែវ​បាន​និយាយថា អាជីវកម្ម​នេសាទ​របាំង​ស្បៃ​មាន​ចំនួន​បី​ស្រុក ១-​ស្រុក​កោះអណ្តែត​គឺ​ក្នុង​ឃុំ​ជ័យ​ជោគ ២-​ស្រុក​បុរី​ជលសារ​គឺ​ស្ថិត​នៅ​កំពង់​ក្រសាំង​និង​ឃុំ​បូរី​ជលសារ ស្រុក​បុរី​ជលសារ ៣-​ស្រុក​អង្គរបុរី ក្នុង​ឃុំ​គោកធ្លក​ខេត្តតាកែវ ។

​បច្ចុប្បន្ន បទល្មើស​នេសាទ​ទាំងនោះ ក្រោម​ការគ្រប់គ្រង​របស់លោក សុខ ឡេះ សុទ្ធតែ​ជា​ជនជាតិ​
​វៀតណាម​ទាំងអស់​ដែល​មក​ដាក់រ​បាំង​ស្បៃ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​យ៉ាង​អានាធិបតេយ្យ​ក្នុង​ចំណុច​កោះអណ្តែត​អង្គរ​បុរី ឬ​នៅ​ក្រោយ​សាលាស្រុក​បុរី​ជលសារ កើតឡើង​ព្រោងព្រាត​ពេញ​ផ្ទៃ​ទន្លេ​គ្មាន​សមត្ថកិច្ច​ជំនាញ ណា​ទប់ស្កាត់​និង​ចុះបង្ក្រាប​មានតែ​ជួយ​សម្របសម្រួល​ឲ្យមាន​បទល្មើស​នេសាទ​ទាំងនោះ​ទៅ​ទៀត​ឧបករណ៍​ខុសច្បាប់​ដែល​ត្រូវ​ប្រើ​នៅ​ក្នុង​រដូវ​បិទ​នេសាទ​គឺ​ប្រើ​សុទ្ធតែរ​បាំងបិត​រាំង​សូម្បី​កូន​ចង្វា​ក៏​ចេញ​មិន​រួច​ដែរ​។​

​បើតាម​សម្តី​ប្រជាពលរដ្ឋ​ក៏​ដូច​ប្រជា​នេសាទ​បាន​លើកឡើងថា​បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេ​នោះ​គឺ​បទល្មើស​នេសាទ មិនអាច​កើត​ឡើង​ពេញទំហឹង​បានឡើយ​ពួកគាត់​ប្រជា​នេសាទ ក៏​ដូច​ប្រពល​រដ្ឋ​ក្នុង​ខេត្តតាកែវ​សំណូមពរ​ដល់​ឯកឧត្តម​ឌិ​ត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ ជាពិសេស​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ