លោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនិងលោក សួន ម៉ា លីនអភិបាលខេត្តមិនគូរមើលរំលងល្បែងបញ្ជាល់មាន់ដុះស្លែបង្កប់ក្នុងកាស៊ីណូ៣៣បើកលេងខ្នាតធំឲ្យពលរដ្ឋខ្មែរនិងជជនជាតិវៀតណាម លំហូរចូលលេងយ៉ាងពេញបន្ទុកខ្លះមានប៉ាស់ព័រ ខ្លះអត់ប៉ាស្ព័រ
ព្រៃវែង ÷ ប្រភពពី ប្រជាពលរដ្ឋក្នុងភូមិចាម ឃុំចាមស្រុកកំពង់ត្របែកខេត្តព្រៃវែង បានឲ្យដឹងថា ម្ចាស់កាស៊ីណូនៅច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង បើកឲ្យពលរដ្ឋខ្មែរពីគ្រប់ទិសទី និងជនជាតិវៀតណាមចូលលេងល្បែងយ៉ាងពពាក់ពពូន គ្មានញញើតអ្វីទាំងអស់។មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំថ្នាក់ស្រុក កំពង់ត្របែក មិនហ៊ានទៅក្បែរកាស៊ីណូច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង នោះទេ ព្រោះអ្វីម្ចាស់កាស៊ីណូមានខ្នងបង្អែករឹងមាំនៅពីក្រោយចាំជួយបិទបាំង ទើបបុគ្គលរូបនេះអាចធ្វើអ្វីៗតាមអំពើចិត្ត។
ដូច្នេះហើយទើបប្រជាពលរដ្ឋជំរុញឲ្យលោក ឈឿន ប៊ុន ឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទើបឡើងកាន់តំណែងថ្មី និងលលោកសួន ម៉ា លីន អភិបាលខេត្តព្រៃវែង ពិនិត្យឡើងវិញខ្លះផង ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ និងជនជាតិយួនសម្រុកចូលលេងល្បែងបញ្ជល់មាន់ និងល្បែងផ្សេងៗជាច្រើនប្រភេទទៀត ភ្លូកទឹកភ្លូកដី គ្មានការទប់ស្កាត់ពីស្ថាប័នពាក់ព័ន្ធក្នុង ខេត្តព្រៃវែងឡើយ។
មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋក្នុងមូលដ្ឋាននៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក បានអំពាវនាវដល់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញខ្លះផង ព្រោះម្ចាស់កាស៊ីណូនៅច្រកស្វាយអាង៉ោង ខេត្តព្រៃវែង បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងចាក់ភ្នាល់ស៊ីសងខុសច្បាប់ យ៉ាងគំហុក។
ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង លោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ព្រមទាំង លោក សួន ម៉ាលីន អភិបាលខេត្តព្រៃវែង គូរចាត់មន្ត្រីជំនាញ ចុះពិនិត្យបង្ក្រាប ទប់ស្កាត់ទង្វើមិនប្រក្រតី របស់ម្ចាស់កាស៊ីណូនៅច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោង នោះទេ ទុកឲ្យបុគ្គលនិងបក្សពួកធ្វើៗ តាមទំនើងចិត្ត។
ប្រការនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋ ក្នុងភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក មានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម ដូចជា ចោរលួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ កើតមានឡើងគូរឲ្យកត់សម្គាល់ថែមទៀតផង មិនទាន់ចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ សុវត្ថិភាព៧ចំណុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕