ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង​កាន់តំណែង​ដុះ​ស្លែ​បណ្ដោយ​ឲ្យ​មេៗ​គយ​តាម​ច្រកទ្វារ​អន្តរជាតិ ច្រកទ្វារ​ព្រំដែន​ទ្វេភាគី និង​ច្រកទ្វារ​តំបន់​ព្រំដែន​ជាច្រើន​កន្លែង​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​អំពើ​ចិត្ត​មុន​ញញើត​អ្វី​ទាំងអស់​
Wed,16 April 2025 (Time 04:40 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 84នាក់)

​មន្ត្រី​នៅ​ច្រកព្រំដែន​ទ្វេភាគី​បុស​មន ស្រុក​រំដួល ខេត្ត​ស្វាយរៀង បានឲ្យដឹងថា ចាប់​តាំងពី​អំឡុង​ថ្ងៃទី​01 ខែ​មីនា ឆ្នាំ​2022 រហូតមកដល់​ពេលនេះ​គឺ​លោក ឃុត សា​លីន ប្រធានការិយាល័យ​គយ​ច្រក​បុស​មន នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​គំហុក​។ ទន្ទឹមនឹងនេះ​លោក ឆេង សាវិន ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​ព្រំដែន​ដូង ស្រុក​រមាស​ហែក ក៏​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​ពេញបន្ទុក​ដែរ​។ ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក ហេង សំបូរ ទេ​នោះ​គឺ​លោក ឃុត សា​លីន មេ​គយ​ច្រក​បុស​មន និង​លោក ឆេង សាវិន មេ​គយ​ច្រក​ដូង មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​ឡើយ​។​

​ប្រភព​មន្ត្រី​គយ​ក្នុង​ខេត្ត​ស្វាយរៀង បានឲ្យដឹងថា នៅ​ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តស្វាយរៀង នៅ​ថ្ងៃ​ទី​06 ខែកក្កដា ឆ្នាំ​2020 រហូតមកដល់​ពេលនេះ​គឺ​លោក ហេង សំបូរ មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​មេៗ​គយ​តាម​ច្រក​ព្រំដែន​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង បណ្ដោយ​ឲ្យ​មេៗ​គយ​តាម​ច្រកទ្វារ​អន្តរជាតិ ច្រកទ្វារ​ព្រំដែន​ទ្វេភាគី និង​ច្រកទ្វារ​តំបន់​ព្រំដែន ជាច្រើន​កន្លែង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង​តែ​ម្ដង​។ ការដែល​លោក ហេង សំបូរ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​ក្រាស់​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចាំ​ជួយ​ជ្រោមជ្រែង​គ្រប់ពេលវេលា​។​

​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង បានឲ្យដឹងថា ដោយសារ​អាង​មាន​លោក ហេង សំបូរ​ប្រធាន​សាខាគយ​ខេត្តស្វាយរៀង ជា​បង្អែក​រឹងមាំ ទើប​លោក ចាន់ តារា ប្រធាន​សាខាគយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ប្រើ​តួនាទី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​សុខ​ស្រួល​។ បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិន​គួរ​បណ្ដោយ​ឲ្យ​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្ត​ស្វាយរៀង និង​មេ​គយៗ​តាម​ច្រកព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទេ​។ ជាពិសេស​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា គួរ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ហេង សំបូរ និង​មេៗ​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង ។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ