ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
លោក យូ ហេង មេ​សាខាគយ​ខេត្ត​បាត់ដំបង កាន់តំណែង​ដុះ​ស្លែ​ល្បី​កាន់តែ​ខ្លាំង​រឿង​ប្រមូល​លុយ​ពី​ទំនិញគេចពន្ធ​និង​ទំនិញ​ខូច​គុណភាព​?
Wed,16 April 2025 (Time 04:41 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 80នាក់)

តាម​ច្រក​របៀប​នឹង​ការ​ច្រក​ព្រំដែន​អន្តរជាតិ​ម​នៅក្នុង​ខេត្ត​បាត់ដំបង​ត្រូវ​គេ​រាយការណ៍​ថា​មាន​ទំនិញគេចពន្ធ​នាំចូល​ពី​ប្រទេស​ថៃ ជា​រៀងរាល់ថ្ងៃ​។ តើ​អស់លោក​មន្ត្រី​មាន​សមត្ថកិច្ច​តួយ៉ាង​ដូចជា គយ​កំពុង​ធ្វើ​អ្វី​? ទំនិញ គេច​ពន្ធ​គឺជា​រឿង​មួយ ប៉ុន្តែ​ខូចគុណភាព​តួយ៉ាង​ដូចជា​ក្នុង​ជ្រូក​,​មាន់​,​ទា​..​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​ក្នុង​ផ្ទៃ​ប្រទេ​ស គឺជា​រឿង​មួយ ទៀត​។ រីឯ​បញ្ហា​ទំនិញគេចពន្ធ​គឺ​គេ​អាច​មើលឃើញ​ដោយ​ភ្នែក​ទទេ​បាន ជា​ពិសេស​ម៉ូតូ​ទំនើបៗ​ដែល​នាំចូល​ពី​ប្រទេស​ថៃ​។ មន្ត្រី​គយ​ស្ងាត់ៗ​ឈឹង​។​

​ប្រភព​ព័ត៌មាន​ឲ្យដឹងថា មេ​គយ​ប្រចាំ​ខេត្ត​បាត់ដំបង លោក យូ ហេង ល្បី​កាន់តែខ្លាំង​រឿង​ប្រមូល​លុយ​តាម របៀប​ពុករលួយ​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​នោះឡើយ​។ ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង រហូតមកដល់​ពេល នេះ លោក យូ ហេង ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​។ លោក យូ ហេង បណ្ដោយ​ឲ្យ​មេៗ​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ស្រុក​កំរៀង​,​ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ធ្វើ​អ្វីៗ​តាម​អំពើ ចិត្ត​។ ការដែល​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ ដំបង មិន​ញញើត​ក្នុងការ​សាង​ភាពល្បីល្បាញ​ខាង​ពុករលួយ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​ប្រភព​បានឲ្យដឹងថា ឈ្មួញ​ធំៗ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​ក្នុងស្រុក​កំរៀង ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក និង​ស្រុក​សំឡូត សុទ្ធតែ​មាន​ទំនាក់ ទំនង​ជិតស្និទ្ធ​ជាមួយ​លោក យូ ហេង ។ ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុង​ខេត្ត​បាត់ដំបង​បង់ពន្ធ​មិន​ដល់​៥០​ភាគរយ​ផង​ទេ​? ក្រៅ ពី​នេះ​គឺ​ឈ្មួញ​បែងចែក​ផលប្រយោជន៍​ជាមួយ​មន្ត្រី​គយ​ពុករលួយ​ដែល​មាន​លោក យូ ហេង ជា​បង្អែក​។ ចាប់ តាំងពី​ឆ្នាំ​២០១៩ រហូតមក អំពើពុករលួយ​របស់​លោក យូ ហេង និង​មេៗ​គយ​តាម​បណ្តា​ច្រកព្រំដែន​ក្នុង​ខេត្ត បាត់ដំបង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​។​

​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ដូង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្ន​ប្រធានការិយាល័យ​គយ​ច្រក​នេះ​នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រលូន​និង​ជា​ចំហ​។ ការដែល​លោក ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មាន ការ​បិទ​ភ្នែក​ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង​ដែល​ជា​មេ​។ ដូចគ្នានេះដែរ មេៗ​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក និង​ស្រុក​សំឡូត ក៏​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ យ៉ាង​ពេញបន្ទុក​ផងដែរ ព្រោះ​អាង​មាន​លោក យូ ហេង ជា​បង្អែក​ចាំ​ជួយ ការពារ​គ្រប់ពេលវេលា​។​

​បញ្ហា​ទំនិញគេចពន្ធ​គឺជា​រឿង​ដ៏​សំខាន់​មួយ ប៉ុន្តែ​បញ្ហា​ទំនិញ​ខូច​គុណភាព ដែល​ត្រូវ​នាំ​ចូល​តាម​បណ្ដា​ច្រក ព្រំដែន​ខ្មែរ​-​សៀម​ក្នុង​ខេត្ត​បាត់ដំបង​គឺ​ជា​រឿង​មួយ​ដែល​ក្រុមមន្ត្រី​គយ មិន​បាន​បង្ក្រាប​ឬ​ចូលរួម​សហការ​បង្ក្រាប​នោះទេ​។ ដោយ​សំអាង​ថា មិនមែន​ជា​តួនាទី​របស់​ខ្លួន​ប៉ុន្តែ​មន្ត្រី​គយ​ទាំង​នេះ តែងតែ​យកលុយ​ពី​ឈ្មួញ​ដឹក ទំនិញ​ខូច​គុណភាព​ពី​ប្រទេស​ថៃ​មក​មិន​អាក់ខាន​ទេ​។ ប្រជាពលរដ្ឋ​សង្ឃឹមថា ថ្នាក់ដឹកនាំ​នឹង​ពិនិត្យ​មើល​ករណី​ទំនិញ​គុណ​និង​ទំនិញ​ខូច​គុណភាព​នាំ​ចូល​តាម​ច្រកព្រំដែន​ខេត្ត​បាត់ដំបង​នោះ​ឡើងវិញ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ