រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីក្រោមឱវាទចុះសិក្សាស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់មន្ត្រីច្រកទ្វារព្រំដែនក្អមសំណតម្រូវអោយឈ្មួញលុយចាប់ពី២០ ទៅ៣៥ម៉ឺនរៀលក្នុង១ ឡាន.!
កណ្តាល៖ ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងយកចិត្តទុកដាក់ ក្នុងការលុបបំបាត់អំពើពុករលួយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចំរើនថែមមួយកម្រិតទៀតនោះ...!។
បែរជាមានការលើកឡើងថា មន្ត្រីពាក់ព័ន្ធនៅប្រចាំច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណក្នុងឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល កំពុងពួតដៃគ្នា កំណត់យកលុយ ពីរថយន្តដឹក(ផ្លែដូង) ចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា ក្នុង១ជើងៗ ចាប់ពី២០ម៉ឺនរៀល ទៅ៣៥ម៉ឺនរៀលជាកំហិត..!!។
ខណៈជនជាតិវៀតណាម ដែលតែងតែឆ្លងដែនចេញចូលជាប្រចាំ ក៏បានអះអាងស្រដៀងៗគ្នាដែរថា ពួកខ្លួនបង់លុយឱ្យប៉ូលីសច្រកទ្វារព្រំដែនមួយនេះ ក្នុងម្នាក់ៗចំនួន៥ម៉ឺនដុង(លុយវៀតណាម) ជាថ្នូរនឹងការអនុញ្ញាតឱ្យចេញចូលដោយសេរី.អត់វ៉ៃត្រា.អត់(ប៉ាស្ព័រ)។ -ករណីនេះលោកប្រធានស្នាក់ការថ្លែងថា"អាអ្នកថាវាចេះតែថាទេ កុំចេះតែមកសួរ ឱ្យវាប្ដឹងមក"។
ជុំវិញរឿងនេះ អាជីវករដែលតែងតែដឹក(ផ្លែដូង)ពីវៀតណាម ចូលមកកម្ពុជា តាម"ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ"ដោយប្រើ"រថយន្តសាំយ៉ុង" បានអះអាងថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យស្នាក់ការត្រួតពិនិត្យ.មន្ត្រីគយ.និងប៉ូលីស នៅច្រកទ្វារព្រំដែនមួយនេះ.អស់សរុបចំនួន២០០.០០០រៀលជាកំហិត..!!។
រីឯអ្នកដឹកផ្លែដូងដោយប្រើរថយន្តចំណុះ២តោនកន្លះ ក៏បានលើកឡើងស្រដៀងគ្នាដែរថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យសមត្ថកិច្ចខ្មែរ ដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ"អស់សរុបចំនួន៣៥០.០០០រៀលជាកំហិត! ក្នុងនោះរួមមាន.ស្នាក់ការ.គយនិងប៉ូលីស..!!។
អាជីវករបញ្ជាក់ថា រាល់ការបង់លុយរបស់ពួកគាត់ មកឱ្យសមត្ថកិច្ចច្រកទ្វារព្រំដែនខាងលើ គឺពុំដែលមានក្រដាសស្នាមឬវិក្កយបត្រ បង់ពន្ធចូលរដ្ឋអ្វីឡើយ.ដោយជារៀងរាល់លើក ពួកខ្លួន រត់ការហុចលុយឱ្យមន្ត្រីផ្ទាល់ដៃ..!!។
ចំណែកអ្នកដឹកជីកសិកម្ម ពីវៀតណាម ចូលមកកម្ពុជា ដោយប្រើរ៉ឺម៉កម៉ូតូ បាននិយាយថា ខ្លួនដឹក១ជើងៗបង់លុយឱ្យមន្ត្រីពាក់ព័ន្ធខាងខ្មែរ ដែលនៅ"ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ"អស់ចំនួន២០០.០០០ដុងលុយវៀតណាម(ស្មើនឹង៣០.០០០រៀលលុយខ្មែរ)។
-នេះគ្រាន់តែជាតួរលេខត្រួសៗតិចតួចប៉ុណ្ណោះ ដែលអ្នករកស៊ីរត់ពន្ធទំនិញតាមផ្លូវគោក អះអាងរឿងបង់លុយឱ្យមន្ត្រីនៅ"ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ" ដោយឡែកសម្រាប់ផ្លូវទឹកវិញក៏មិនធម្មតាដែរ..!។
ជាក់ស្តែងៈ ជនជាតិវៀតណាមដែលចូលមកកម្ពុជា ដោយអត់មាន(ប៉ាស្ទ័រ) គឺប៉ូលីសខាងកម្ពុជា កំណត់យកលុយចំនួន៥០.០០០ដុងក្នុងម្នាក់យ៉ាងទៀងទាត់!។ ក្នុងនោះ ពលរដ្ឋកម្ពុជាដែលចេញទៅវៀតណាម ដោយអត់មាន(ប៉ាស្ព័រ) គឺប៉ូលីសខាងវៀតណាម កំណត់យកលុយក្នុងម្នាក់ៗចំនួន៥០.០០០ដុងដូចគ្នា.!។ ពោលគឺ បើខ្មែរឆ្លងដែនចូលទៅ.សមត្ថកិច្ចវៀតណាម ជាអ្នកយកលុយ ហើយបើជនជាតិវៀតណាម ចូលមកយើង គឺសមត្ថកិច្ចខ្មែរ ជាអ្នកកំណត់យក..!!។
រីឯលោក សុង មាល័យ ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ.បានបដិសេធមិនបកស្រាយឡើយ ដោយថាចាំមើលជួបគ្នាពេលក្រោយ.!។
ចំណែកលោក ខៀវ ចំរុង ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ.បានថ្លែងប្រាប់ថា រឿងរ៉ាវខាងលើ ពុំមែនមានតែសមត្ថកិច្ចខ្មែរនោះទេ ពោលគឺមានសមត្ថកិច្ចវៀតណាមចូលរួមដែរ..!។
លោក ខៀវ ចំរុង អះអាងថា"អាអ្នកថាវាចេះតែថាទេ កសិផលក្នុងស្រុកគ្មាននរណាប៉ះពាល់ឡើយ.កុំចេះតែមកសួរ ឱ្យវាប្ដឹងមក"។
-ទោះជាយ៉ាងណាក្ដី ពលរដ្ឋសុំស្នើដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ឯកឧត្តម សុខ វាសនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាពិនិត្យស្រាវជ្រាវ ចំពោះភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយ នៃការកំណត់យកលុយពី អាជីវករ ដែលដឹកទំនិញ.កសិផលឆ្លងដែន ដូចការរៀបរាប់ខាងលើ ដើម្បីបង្កើនចំណូល៕