ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
​លោក រស់ ភឿន មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​សំ​យ៉ោង ជា​អ្នក​មាន​សិទ្ធិបើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​គេច​ពន្ធ ឆ្លងដែន​ទៅ​វៀតណាម តាម​រថយន្ត​ធុន​ធំ​នឹងរ​ម៉ក​យ៉ាង​រលូន !
Fri,16 May 2025 (Time 08:38 AM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 152នាក់)

(​ស្វាយរៀង​) ÷ ប្រភព​សិទ្ធ​និង​លោក រស់ ភឿន បាន​បញ្ជាក់​ឲ្យដឹងថា មាន​រថយន្ត​ធុន​ធំ​យី​ឌុប​ប្រភេទ​វ៉េ​អង​នឹងរ​ម៉ក​ជាច្រើន​គ្រឿង​ដឹក​ទំនិញ​សង្ស័យ​ជា​ទំនិញគេចពន្ធ​ធ្វើ​នៅ​ចំណុច​ប៉ុស្តិ៍​ច្រកទ្វា​ព្រំដែន ហើយ​ផ្ទេរ​ទំនិញ​ដាក់​ក្នុង​ឃ្លាំង​ស្តុក​ទំនិញ​ចំនួន​០៣ នៅ​ជិត​ប៉ុស្តិ៍​នគ​បាល​វរៈ​ការពារ​ព្រំដែន​ច្រករបៀង​សំ​យ៉ោង ហើយ​រថយន្ត​ឈ្មួញ​វៀតណាម​និងរ​ម៉ក​ឆ្លងដែន​មក​ដឹក​ទៅ​ប្រទេស​វៀតណាម យ៉ាង​រលូន សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រក​នេះ​មិន​ទាន់​ទប់ស្កាត់​បាន​ត្រឹមត្រូវ​នោះទេ​។​

​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​ឆ្លងដែន​ទៅ​វៀតណាម​តាម​ច្រក​នេះ​
​នៅ​ចំណុច​ប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែន​ច្រករបៀង​សំ​យ៉ោង ស្ថិតនៅ​ភូមិ​សំ​យ៉ោង ឃុំ​សំ​យ៉ោង ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង រីឯ​លោក​មេ​ប៉ុស្តិ៍​ជា​អ្នក​បេ​ី​ក​ភ្លើង​ខៀវ ទេីប​ពួក​ឈ្មួញ​ហ៊ាន​ធ្វេី​អ្វីៗ តាម​អំពើ​ចិត្ត​។​

​បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​សំ​យ៉ោង បានឲ្យដឹងថា មាន​រថយន្ត​យី​ឌុប​ធុន​យក្ស ជាច្រើន​គ្រឿង​និង​រថយន្ត​ទ្រុង​បិទ​ជិត និងរ​ម៉ក​សង្ស័យ​ដឹក​ទំនិញ​គេច​ពន្ធ បាន​មក​ផ្ទេរ​ដាក់​ក្នុង​ឃ្លាំង​នៅ​ជិត​ប៉ុស្ត៍​ច្រករបៀង​ព្រំដែន​សំ​យ៉ោង ក្នុង​មួយ​ថ្ងៃៗ ចាប់ពី​០៥ ទៅ ០៦​គ្រឿង ហើយ​ក្នុង​មួយ​ខែ​មិន​ក្រោម​ពី ១៥០​គ្រឿង​នោះ​ទេ សង្ស័យ​ជា​ទំនិញ​គិច​ពន្ធ រួមមាន ស្ករស ក្រណាត់ ខោអាវ​គីប និង​ទំនិញ​ជាច្រើន​មុខ​ផ្សេងៗ​ទៀត​គេ​បង្កប់​ខាងក្នុង​ទៃ​បិទ​ជិត​ហើយ​បើក​ចូល​ក្នុង​ឃ្លាំង​បិទទ្វា​របង រួច​ផ្ទេរ​ដាក់​ចូល​រថយន្ត​និងរ​ម៉ក​ឈ្មួញ​វៀតណាម និង​ត្រាក់ទ័រ​វៀតណាម ដឹក​ចូលទៅ​ក្នុង​ប្រទេស​វៀតណាម​។​

​តាម​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ឡាន​ដឹក​ទំនិញ​ចំណុះ​៤៥​តោន ទៅ ៥០​តោន ចូល​សំចត​ផ្ទេរ​ទំនិញ​នៅ​ច្រករបៀង​សំ​យ៉ោង បន្ទាប់មក​ក៏​មាន​រថយន្ត​វៀតណាម រ​ម៉ក​និង​ត្រាក់ទ័​សណ្តោង​រ៉ឺម៉ក មក​ផ្ទេរ​ដឹក​ឆ្លងដែន​ចូល​ទៅ​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង ឮសូរ​សំឡេង​ម៉ា​ស៊ិន​ទ្រហឹង​ចាប់ពី​ម៉ោង​៥:៣០​នាទី​ល្ងាច រហូតដល់​យប់​កណ្តាល​អាធ្រា​ត ដោយ​គ្មាន​សមត្ថកិច្ច​ណា​មក​ត្រួតពិនិត្យ​រំខាន​ឡើយ​។​

​បញ្ហា​នេះ​ហើយ​ទេីប​ប្រជាពលរដ្ឋ រស់នៅ ភូមិ​សំ​យ៉ោង ឃុំ​សំ​យ៉ោង ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​
​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង ឯកឧត្តម ប៉េង ពោធិ៍​សា​អភិបាលខេត្ត​ស្វាយរៀង និង លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពិនិត្យឡើងវិញ​ខ្លះ​ផង ទាន​ចំពោះ មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​សំ​យ៉ោង​ព្រមទាំង សមត្ថកិច្ច​ពាក់ព័ន្ធ ច្រក​នេះ​បណ្ដែតបណ្ដោយ ឲ្យ​ក្រុម​ឈ្មួញ​តូច ធំ នាំ​ទំនិញ​គេច​ពន្ធ​ទៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ មិនទាន់មាន​វិធានការ​ត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូ​វ​នោះទេ​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ