អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះសិក្សាស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់លោក ឆ ណាក់ មេគយច្រកជាំ សប្បាយមូលលាភសក្ការ:ពីក្រុមឈ្មួញដឹកទំនិញគេចពន្ធពីប្រទេសថៃចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ?
ខេត្តឧត្តរមានជ័យ ៖ ជាំ-សាង៉ាំជាច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ស្ថិតក្នុងស្រុកអន្លង់ វែង ខេត្តឧត្តរមានជ័យ ត្រូវបានប្រជាពលរដ្ឋរាយការណ៍មកថា បច្ចុប្បន្ននេះ សកម្មភាពក្រុមឈ្មួញបាននឹងកំពុងធ្វើការដឹកជញ្ជូនទំនិញគ្រប់ប្រភេទគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមរថយន្ត កែច្នៃ រាប់សិបគ្រឿងក្នុង១ថ្ងៃៗ យ៉ាងគគ្រឹក គគ្រេង ។
ជាក់ស្តែងនៅព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ នេះក្រុមការងារបានចុះទៅយកព័ត៌មានដោយផ្ទាល់ ដល់មាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំ គឺបាន សង្កេតឃើញថា ពិតជាមាន ការដឹកជញ្ជូនទំនិញសព្វសារពើ តាមរយន្តធំ-តូច កែច្នៃ ខុសបច្ចេកទេស ដឹកលើសទម្ងន់ ដឹកសំពីងសំពោងដោយមិនខ្វល់ពីការគ្រោះថ្នាក់ចរាចរណ៍អ្វីទេ ។
ប្រភពពីម្ចាស់រថយន្តកែច្នៃ បានអោយដឹងថា គាត់ខំរកសុីដឹកជញ្ជូនទំនិញ ក្នុង១រថយន្ត ត្រូវចំណាយលុយបង់អោយសមត្ថកិច្ចគយ នៅច្រកជាំ អស់ ១ លានប៉ែតសិបមុឺនរៀល ។ ហើយនៅពេលរថយន្តចុះទៅដល់ក្រោមត្រូវចំណាយអស់60មុឺនរៀលថែមទៀតក្នុងនោះត្រូវបង់លុយអោយ គយចល័តពីរកន្លែង ( ១កន្លែង២០មុឺនរៀល ) និងស្នាក់ការប៉េអឹម១០មុឺនរៀល រួមទាំងប៉ូលីស ១០មុឺនរៀល ទៀត ដោយពុំមានចេញវិក័យបត្រអោយម្ចាស់ទំនិញ នោះទេ ។ ដូច្នេះបើផ្អែកតាមការអះអាងពីក្រុមឈ្មួញ ដឹកជញ្ជូនទំនិញតាមរថយន្តកែច្នៃ ពីប្រទេសថៃចូលមកទឹកដីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្រោមការគ្រប់គ្រងរបស់ លោក ឆ ណាក់ មេគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិជាំ និងលោក រ៉ែម ផល្លាវី ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិជាំ បាននិងកំពុងត្រូវប៉ាន់ខ្លាំងណាស់ ក្នុងការប្រមូលលាភសក្ការ:ទុកជាប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាងក្នុងតួនាទី ជាអ្នកអនុវត្តច្បាប់ប្រមូលពន្ធគយជូនរដ្ឋ ។
សូមបញ្ជាក់ថា កន្លងទៅប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកធ្លាប់ផ្សព្វផ្សាយនូវភាពមិនប្រក្រតីប្រព្រឹត្តិអំពើពុករលួយ របស់មន្ត្រីមានសមកិច្ចពាក់ព័ន្ធគ្រប់ស្ថាប័នដែលឈរជើង នៅច្រកទ្វារអន្តរជាតិជាំនេះ ។ ប៉ុន្តែរហូតមកដល់ពេលនេះ គឺពុំមានអ្វីប្រែប្រួលនោះទេ គឺនៅតែដដែល ក្រុមឈ្មួញដឹកជញ្ជូន ទំនិញតាមរថយន្តកែច្នៃ សំពីង សំពោងចេញពីប្រទេសថៃ ឆ្លងដែន ចូលមកប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិជាំ ក្នុង១ថ្ងៃៗរាប់សិបគ្រឿង ដោយពុំឃើញមានសមត្ថកិច្ចជំនាញណាចេញមុខហាមឃាត់ ឬចាប់បង្ក្រាបនោះទេ? ហាក់ដូចជាត្រូវដងត្រូវផ្លែគ្នា អស់ហើយ ទេដឹង?បានជាក្រុមឈ្មួញ អាចធ្វើចរាចរណ៍បាន ដោយរលូនបែបនេះ ? ។
ទាក់ទិននឹងការលើកឡើងរបស់ក្រុមឈ្មួញដឹក ជញ្ជូនទំនិញចោទប្រកាន់ថា គយបានកំណត់អោយគាត់បង់លុយ ក្នុង១ឡានកែច្នៃ ចំនួន ១លានប៉ែតសិបមុឺនរៀល ក្នុង១ជើងៗដោយពុំមានចេញវិក័ យបត្រឬក្រដាស់ស្នាមអ្វីទាំងអស់!ពាក់ព័ន្ធព័ត៌មានខាងលើនេះអ្នកសារព័ត៌មានយើងមិនទាន់សុំការពន្យល់បកស្រាយពីលោក ឆ ណាក់ ប្រធានការិយាល័យគយ និង រដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិជាំបាននៅឡើយទេ ព្រោះគ្មានលេខទូរសព្ទ័។យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក ឆ ណាក់ មេការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិជាំ រាល់ម៉ោងធ្វើការ ៕