ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
លោក សេង ឈួន រដ្ឋលេខាធិការ​ក្រសួង សាធារណការ​និង​ដឹកជញ្ជូន​និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ជញ្ជីង​ថ្លឹង​រថយន្ដ​ចល័ត​ទូទាំងប្រទេស មិន​គួរ​មើលរំលង លោក សោម សុធា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51​និង​បក្សពួក​ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ ប្រព្រឹត្ត​របៀប​អំពើ​ពុក រលួយ​.!
Fri,06 June 2025 (Time 10:14 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 75នាក់)

កំពង់ស្ពឺ ៖ ភាពមិនប្រក្រតី​ប្រព្រឹត្ត​របៀប​អំពើ​ពុក រលួយ​របស់​ក្រុមមន្ត្រី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដ​ផ្លូវជាតិ​លេខ​51​ភូមិ​ពោធី៍ ឃុំ​ដំណាក់​រាំង​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ប្រែក្លាយ​ជា​ប្រធានបទ​មួយ​សំរាប​អាជីវករ​និង​ឈ្មួញ​របរ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវ​លេខ​51 ស្រុកឧ​ត្ត​ង្គ ខេត្ត​កំពង់ស្ពឺ​។​

​ប្រភព​ពី​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​កសិផល​ផ្សេងៗ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51​ភូមិ​ពោធិ៍ ឃុំ​ដំណាក់​រាំង ស្រុកឧ​ត្ត​ង្គ បានឲ្យដឹងថា ករណី​មន្ត្រី​ប្រចាំការ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ទីនោះ​តម្រូវអោយ​បង់​លុយ​បើ​ទោះប្បី​រថយន្ដ​ពួកគេ​ផ្ទុកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត មិន​អាច​រំលង​បាន​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អះអាង​ថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​ផ្សេងៗ ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ​ក្រោម​តុ លើ​តុ ឲ្យ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង​ខេត្ត​កំពង់ស្ពឺ នោះដែរ​។​ហេតុនេះហើយ​ទើប​មានការ អំ​អំពាវនាវ​ដល់​លោក ជាម ច័ន្ទ​សោភ័ណ្ឌ អភិបាលខេត្ត​កំពង់ស្ពឺ និង​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​អំពើ​ពុក រលួយ របស់​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ជា​បន្ទាន់​។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ក្នុង​ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ធំៗ​នៅ​ខាងលើ​ផងដែរ​។​ជា​ការពិត​ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ដោយ​គ្មាន​ការព្រួយបារម្ភ​នោះទេ​ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំង​នោះ​គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ទាំងនោះ ធ្វើឲ្យ​ខូចផ្លូវ ខូច​ស្ពាន​នោះទេ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ពោធិ៍ ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង បានឲ្យដឹងថា ពេល​រថយន្ត​ធំៗ​ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដ គេ​តែងតែ​ឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ​រថយន្តរ​ត់​ឆ្លងផ្លូវ​យ៉ាង​ប្រសេចប្រសាច​ទៅ​បង់លុយ​ឲ្យ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​នឹង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​តាម​ការកំណត់ ដោយ​មិន​អាច​តវ៉ា​បានទេ​។​

​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ហ៊ាន​តវ៉ា ប្រាកដ​ជា​ត្រូវ​ក្រុមមន្ត្រី ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង ស្រុកឧ​ដ្តុង ខេត្ត​កំពង់ស្ពឺ រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះ​ឡើង​តាម​ទំនេី​ង​ចិត្ត របស់​ពួកគេ​ជា​មិន ខាន់​។​

​ហេតុនេះហើយ​ទើប​រថយន្ត​ធំៗ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​នៅតែ​អាច​បើកបរ​លើ​ផ្លូវ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង យ៉ាង​គគ្រឹកគគ្រេង បណ្ដោយ​ឲ្យ​ខូចផ្លូវ ខូច​ស្ពាន​ជា​បន្តបន្ទាប់​។​

​ដែល​បញ្ហា​នេះ​ដែល លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​លោក សេង ឈួន ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​ទូទាំង​ប្រទេស ជាពិសេស​លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ចាត់​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ចុះ​ស្រាវជ្រាវ​ភាពមិនប្រក្រតី​ប្រព្រឹត្ត​របៀប​អំពើពុករលួយ​របស់​លោក សោម សុធា ប្ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង ខេត្ត​កំពង់ស្ពឺ កំពុង​ប្រែ​ក្លាយទៅជា​ក្រុម​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ​ជិះសេះ លែង​ដៃ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ