ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
​ប្រធាន​និង​អនុប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​និង​បក្សពួក​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ទ្វេ​ដង​នៅ​ភូមិ​អូរ​ពោរ​ឃុំ​រមណី​ស្រុករ​រៀង​ខេត្តព្រះវិហារ​មិន​ញញើត​អ្វី​ទាំងអស់​អាងខ្នង​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​?
Sat,07 June 2025 (Time 07:24 AM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 75នាក់)

​អំពើពុករលួយ​របស់​ប្រធាន​ជញ្ចីង​និង​មន្ត្រី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថ​ន្ត​នៅ​ភូមិ​អូរ​ពោរ​ឃុំ​រមណី​ស្រុករ​រៀង​ខេត្ត​ព្រះវិហារ​បាន​ប្រែក្លាយ​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​គ្រប់​ពេលវេលា​មិន​ថា​ថ្ងៃ​មិន​ថា​យប់​ធ្វើអោយ​ពួក​ក្រុម​ឈ្មួញ​មាន​ការ​មិន​ពេញចិត្ត​ជាខ្លាំង​។​

​ប្រភព​ពី​ក្រុម​អ្នករកស៊ី​ដឹក​ជញ្ជូន​ទំនិញ​ឆ្លង​ឆ្លងកាត់​ភូមិ​អូរ​ពោរ​ឃុំ​រមណី​ស្រុករ​រៀង​ខេត្ត​ព្រះវិហារ​បានឲដឹងថា ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានី​រថយន្ត​នៅ​ទីនោះ ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​។​

​ទោះបីជា​រថយន្ត​ដឹកទំនិញ​មិន​លើស​ទម្ងន់ ក៏​មន្ត្រី​ប្រចាំការ​នៅ​ស្ថានីយ៏​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ភូមិ​អូរ​ពោរ​ទារលុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​ក្នុង​សង្គម​គួរឲ្យ​ស្អប់ខ្ពើម​ជាទីបំផុត ។​

​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ភូមិ​អូរ​ពោរ​ឃុំ​រមណី​ស្រុករ​រៀង​ខេត្ត​ព្រះវិហារ​បានឲ្យដឹង​ថា​រថយន្ត​ដឹក​លេីស​ទម្ងន់ឬ​មិន​លេីស​ទម្ងន់ក៍​តម្រូវឲ្យ​បង់​លុយ​តាម​ការកំណត់ មិន​រំលង​បានឡើយ​។

​ដូច្នេះ​ហើយ​សូម លោក ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេ​ត​ព្រះវិហារ​មិនគួរ​បណ្ដែតបណ្ដោយ​អោយ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​និង​អនុប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ភូមិ​អូរ​ពោរ​ឃុំ​រមណី​ស្រុករ​រៀង​ខេត្តព្រះវិហារ​ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ​តាម​អំពេី​ចិត្តត​ទៅ​ទៀត​នោះឡើយ​។​

​ប្រភព​ពី​មន្ត្រី​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បានអោយដឹងថា ដោយ​មាន​ការឃុបឃិត​គ្នា​ពី​ថ្នាក់ដឹកនាំ​មន្ទីរ ទើប​ក្រុម​មន្ត្រី​នៅ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ខាង​លើរ​ក​វិធីសាស្ត្រ​គ្រប់បែប យ៉ាង​ដើម្បី​ប្រមូល​លុយ​ឲ្យបាន​ច្រើន ពីព្រោះ​វា​ជា​មុខមាត់​របស់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​និង​មាន​ចំណូល​ដាក់​ក្នុង​ហោប៉ៅ​បាន​ច្រើន​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ផង​។ ក្រុម​អ្នកបើករថយន្ត​ភាគច្រើន​បាន​ព្យាយាម​គេច​វាង​តាម​ផ្លូវ​ផ្សេង​ព្រោះ​តែ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ស្ថានីយ៍​មួយ​នេះ​ទារលុយ​ច្រើនៗ​បើ​ទោះប្បី​ជា​រថយន្ត​មាន​ការដឹក​ទំនិញ​លើស​ទម្ងន់​បន្តិចបន្តួច​ក៏ដោយ​។​

​ជាង​នេះ​ទៅ​ទៀត​បើ​ទោះប្បី​ជា​រថយន្ត​ដឹក​ទំនិញ​មិន​លើស​ទម្ងន់​ក៏​មិន​ត្រូវ​ហាមាត់​លូកដៃ​ទារ​លុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ព្រោះ​អ្នក​រកស៊ី​ដឹក​ទំនិញ​ទទួល ស្គាល់​ថា រថយន្ដ​ដឹក​ជញ្ជូន​ទំនិញ​អាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោន​នោះ​ទេ រី​ឯ​ពួក​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ជញ្ជីង​ថ្លឹងរ​រថយន្ត​នោះ​អោយតែ​មាន​រថយន្ត​ដឹក​ទំនិញ​លើស​ទម្ងន់​ដើម្បី​សង្កត់ ក យក​លុយ​តែប៉ុណ្ណោះ ទោះប្បី​រថយន្ដ​ដឹក​ទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​ត្រូវតែ​បង់លុយ​តាម​ការកំណត់​របស់​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដ​ចំណុច​ខាងលើ​មិន​អាច​តវ៉ា​បាន​។​

​ពាក់ព័ន្ធ​មន្ត្រី​ប្រចាំ​នៅ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​អូរ​ពោរ​ឃុំ​រមណី​ស្រុករ​រៀង​ខេត្តព្រះវិហារ ពិតជា​បង្ក​អោយ​មានកា​រ​ក្តៅក្រហាយ​ដល់​អ្នករកស៊ី​ដឹក​ជញ្ជូន​ទំនិញ​នានា​ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដ៍ទៃទៀត នឹង ស្ពាន ខូចខាត​បាក់ស្រុត​ជា​បន្ដបន្ទាប់​។​

​ក្រុម​អ្នកបើករថយន្ត សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​

​លោក សេង ឈួន រដ្ឋលេខាធិការ​ក្រសួង សាធារណការ​និង​ជា​ប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​ទូទាំងប្រទេស នឹង លោក គីម រិទ្ធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​ប្រធាន​.​អនុប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​និង​បក្សពួក​នៅ​ភូមិ​អូរ​ពោរ​ឃុំ​រមណី​ស្រុករ​រៀង​ខេត្តព្រះវិហារ​ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ​ប្រព្រឹត្ត​របៀប​អំពើពុករលួយ​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ