ថ្ងៃច័ន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
គយ​ចល័ត​តំបន់​៣ គ្រប់គ្រង​ខេត្ត​ចំនួន​៣ រួមមាន :​ខេត្ត​កំពង់ស្ពឺ , ខេត្ត​ព្រះសីហនុ និង ខេត្ត​កោះកុង ។ គយ​ចល័ត​តំបន់​៣ ទាំង​៣​តំបន់​នេះ ! បាន​ឈរជើង​នៅ ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ផ្លូវបំបែក ស្រែអំបិល​ហើយ​ពួកគេ​អាច​ឈរជើង​នៅ វាលរេញ ស្រុក​ព្រៃនប់ មួយកន្លែង​ទៀត​ផង​..!
Wed,28 January 2026 (Time 11:23 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 9នាក់)

ការចុះ​បង្ក្រាប​ទំនិញគេចពន្ធ របស់ គយ​ចល័ត​ទូទាំង​ប្រទេស រយៈពេល​នេះ គឺ​បាន​បំបាក់មុខ គយ​ចល័ត​តំបន់​៣ យ៉ាងខ្លាំង ដោយ​កម្លាំង​គយ​ចល័ត​ទូទាំង​ប្រទេស បាន​ចុះ​ចាប់​ទំនិញគេចពន្ធ​បាន​ជាច្រើន​មុខ​ទំនិញ និង​ជា​ច្រើន​កន្លែង​ដូចជា : នៅតាម​ម៉ា​ត ,​ឃ្លាំង​ស្ដុក​ទំនិញ​របស់​ចិន និង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ផងដែរ​។ ករណី​បទល្មើស​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នេះ​! លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ស្ថាប័ន​

Anti-Corruption Unit និង ក្រសួង​អធិការកិច្ច Ministry of Inspection , ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ គួរ​ចុះ​តែ​ពិនិត្យ​មើល​ការងារ​របស់ លោក ហង្ស វណ្ណ ប្រធាន​គយ​ចល័ត​តំបន់​៣ នេះ​ផង ថា : តើ​គាត់​កំពុង​ធ្វើ​អ្វី​ខ្លះ​ដែរ​.. ? ការបង្ក្រាប​ទំនិញគេចពន្ធ​ចុង​ទី​ខណៈ​ក្រុម​ឈ្មួញ​រើ​ទំនិញ​ចូល​ឃ្លាំង នៅ ខេត្ត​ព្រះសីហនុ ត្រូវបាន​គេ​រាយការណ៍​មក​ថា : ខេត្ត​ព្រះសីហនុ​មាន​ច្រក ២​សំខាន់ៗ​ដែល​ទំនិញគេចពន្ធ​ឆ្លងកាត់​គឺ ច្រក (​ទំនប់រលក និង ស្ទឹងហាវ​)!! ករណីនេះ ធ្វើ​ឱ្យ​គយ​ចល័ត​តំបន់​៣ របស់ លោក ហង្ស វណ្ណ មិន​ធ្វើ​ការចុះ​បង្ក្រាប​ទំនិញគេចពន្ធ​សោះ​អីចឹង ? តើ​ហង្ស វណ្ណ​កំពុង​សម្ងំ​ប្រមូល​លុយ​ស្រង់ដើម​និង​ការពារ​ដំណែង​មែន​ឬ​ទេ​.. ? សព្វថ្ងៃ​ទំនិញគេចពន្ធ​កើតមានឡើង​ស្ទើរ​ពេញ បន្ទុក​នៅក្នុង ខេត្ត​ព្រះសីហនុ​។​

​ប្រភព​ដដែល​បន្តថា : ក្នុង​មួយៗ​ឡាន​កុងទ័​រតឺ មេ​ឈ្មួញ​ត្រូវ​បង់លុយ​ចំនួន​២៥០​ដុល្លារ​ទៅ​ឱ្យ គយ​ចល័ត​តំបន់​៣ របស់ លោក ហង្ស វណ្ណ កាលពីមុន !​ក៏​ប៉ុន្តែ​ឥឡូវនេះ​ទំនង​ជា​ឡើងថ្លៃ​គឺ​អាច​បង់លុយ ៣០០ ដុល្លារ​ក្នុង មួយ​ឡាន​កុង​ទ័រ តឺ ខណៈ​មួយថ្ងៃៗ​មាន ឡាន​កុងទ័​រតឺ ធ្វើចរាច​រាប់រយ​គ្រឿង​ទាំង​យប់​ទាំង​ថ្ងៃ​ឆ្លងកាត់ ផ្លូវជាតិ​លេខ​៤ ទល់ៗ​ភ្លឺ​..!

យោង​តាម​សម្ដី​អាជីវករ​ម្នាក់​បាន​លួច​បង្ហើប​ចំៗ​ថា : ចំពោះ​ឡាន​ដឹក​ត្រី , បន្លែ ,​ផ្លែឈើ ពី​សមុទ្រ​មក ភ្នំពេញ ឬ​ពី ភ្នំពេញ ទៅ​ខេត្ត​ជាប់​សមុទ្រ បើ​គយ​រកឃើញ​នូវ​បទល្មើស ត្រូវ​បង់លុយ​ក្នុង​មួយ​ឡាន​សាំ​យ៉ុង​ពី ១៥​ម៉ឺន ទៅ ៣០​ម៉ឺន​រៀល សុទ្ធតែ​គ្មាន​វិក័យ​ប​ត្រ យកលុយ​ដាក់​ខោ​ប៉ាវ​អាវ រឺ​យក​លុយ​ប្ដរ​ឡាន​ទំនើប និង ទិញ​វិឡា​ថ្មី​ថែម​ទៀត​មែន​ទេ​…? រីឯ​ពេល​ចាប់​រថយន្ត​ដឹកទំនិញ​ម្តងៗ បើ​និយាយ​ស្រុះស្រួល​គ្នា​បង់លុយ​ក្នុង​មួយ​ឡាន ២៥០០​ដុល្លារ បើ​មិន​ស្រុះស្រួល​គ្នា​ទេ ត្រូវ​ពិន័យ​ទាំង​ក្បាល​ឡាន​ទាំង​ទំនិញ​ចាប់ពី ៥០០០ ដុល្លារ ទៅ ៦០០០​ដុល្លារ ក៏​មាន​ជា​ពិសេស ប្រភេទ​ទំនិញ​គ្រឿង​អេឡិចត្រូនិក បង្កប់​ក្នុង​ទំនិញ​ចម្រុះ​។ គយ​ចល័ត​តំបន់​៣ ឈរជើង​នៅ​ស្រែអំបិល ចាំ​រាប់ ក្បាល​ឡាន​កុងទ័​រតឺ យក​លុយ​នោះ​។​

​គួរបញ្ជាក់​ថា : ការចុះ​ត្រួតពិនិត្យ​អនុលោមភាព​ទំនិញ​ពី​សំណាក់ គយ​ចល័ត​ទូទាំង​ប្រទេស គឺ​ដើម្បី​ពង្រឹង​ការបង់ពន្ធ​ចូល​ថវិការដ្ឋ ក្រុមអាជីវករ​បង់ពន្ធ​ចូល​រដ្ឋ​ក្នុង​រង្វង់ ២០​ភាគរយ​ទេ​..! !៕​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ