ថ្ងៃច័ន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
ទីតាំង​ល្បែងស៊ីសង​អន​ឡាញ​ខុសច្បាប់ យីហោ (​កាហ្វេ​រួម​មិត្ត 168) ដែល​មាន​ទីតាំង​ផ្លូវ​បេតុង ភូមិ​សំបូរ សង្កាត់​/​ខណ្ឌដង្កោ កំពុងតែ​បាន​ដំណើរការ​ជា​ធម្មតា ខណៈ​ដែល​អាជ្ញាធរ​មូលដ្ឋាន​ហាក់​មិនទាន់​បាន​ជ្រាប​ជា​ដំណឹង ! សូម​លោក ជេម ស៊ីថា អធិការ​នគរបាល​ខណ្ឌដង្កោ ចាត់​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ផង​ទាន​!! ឯណា ភូមិ​/​សង្កាត់​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល !!!?
Wed,28 January 2026 (Time 11:26 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 11នាក់)

រាជធានី​ភ្នំពេញ​÷ យោង​តាមប្រព័​ត៌​មាន​ដែល​បាន​ផ្ដល់​មក​ថា ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ យីហោ “​កាហ្វេ​រួម​មិត្ត 168” ដែល​មាន​ទីតាំង​ផ្លូវ​បេតុង ភូមិ​សំបូរ សង្កាត់​/​ខណ្ឌដង្កោ កំពុងតែ​បាន​ដំណើរការ​ជា​ធម្មតា ខណៈ​ដែល​អាជ្ញាធរ​មូលដ្ឋាន​មិនទាន់​បាន​ជ្រាប​ជា​ដំណឹង​! គឺ​កំពុងតែ​បើក​ដំណើរការ​ទទួលភ្ញៀវ​យ៉ាង​គគ្រឹកគគ្រេង ដែល​ទីតាំង​ខាងលេ​ី​នេះ យីហោ (​កាហ្វេ​រួម​មិត្ត 168) ដែល​មាន​ទីតាំង​ផ្លូវ​បេតុង ភូមិ​សំបូរ សង្កាត់​/​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​បើ​យោងរ​តាម​ប្រភព​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​÷ ទីតាំង​កំពុងតែ​លួចលាក់​បើក​ទទួលភ្ញៀវ​ចូល​លេង​យ៉ាង​ក​គ្រឹក​ក​គ្រេង រីឯ​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​បែរជា​មិនដឹង​ទៅវិញ​! នោះ​អាចជា​រឿង​មួយ​មាន​អ្វី​មិន​ប្រក្រតី​ហេ​ី​យ​។​

​យោងតាម​ប្រភព​ដែល​អង្គភាព​សារព័ត៌មាន​យើង​ទទួលបាន​ពី​ទីតាំង ដែល​បាន​លួចលាក់ ឬ​លេង​ល្បែង​ភ្នាល់​ស៊ីសង​ខុសច្បាប់ សូម លោក តុ​ប មូនី នាយ​ប៉ុស្តិ៍​នគរបាល សង្កាត់​ដង្កោ និង លោក ជេម សុីថា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ សូម​ចុះ​អធិការកិច្ច ចាត់​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ទីតាំង​ខាងលើនេះ​ផង​ទាន​! ដើម្បី​រក្សា​សុខ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ទីតាំង​នោះ ជាពិសេស​រក្សា​នៅ​ពាក្យស្លោក ភូម​ឃុំ​មាន​សុវត្ថិភាព គ្មាន​អំពើ​ឆក់ ប្លន់​និង​ករណី​ផ្សេងៗ ដែល​ប្រមុខ​រាជរដ្ឋាភិបាល ដាក់ឱ្យ​អនុវត្ត​ន៏ ។​

​យោង​កិច្ចប្រជុំ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៤ លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា បាន​ប្រាប់​អភិបាល​រាជធានី​-​ខេត្ត និង​លោក​ស្នងការ​រាជធានី​-​ខេត្ត ឱ្យ​ចាត់វិធានការ​រុះរើ និង​ហាម​ដាក់​ផ្ទាំង​បដា​ផ្សព្វផ្សាយ​ល្បែង​តាម​ដងផ្លូវ ទីសាធារណៈ លើកលែង​បដា​តាម​កា​ស្របច្បាប់ លើសពីនេះ លោក​រដ្ឋមន្ត្រី ថែម​ទាំង​បញ្ជា​ឱ្យ​ស្រាវជ្រាវ បង្ក្រាប​ទីតាំង​ផ្ទះ​ដែល​បង្ក​លក្ខណៈ​ឱ្យ​មាន​ការ​លេងល្បែង​តាម​អន​ឡាញ ហើយ​ធ្វើ​របាយការណ៍​ជូន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​រាយការណ៍​បន្ត​ទៅកាន់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​។​

​សូម​រំលឹក​ថា​÷ កាលពី​ថ្ងៃ ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ដាក់​បទបញ្ជា​ឲ្យ​អភិបាលទាំង​២៥ ខេត្ត​/​ក្រុង​/​រាជធានី​, តម្រូវ​ឲ្យ​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​តាម​អន​ឡាញ​គ្រប់​ប្រភេទ និង​កន្លែង​ចែកចាយ នូវ​ប្រភេទ​ថ្នាំ ដែល​មាន​សារធាតុ​ញៀន ខុសច្បាប់​គ្រប់​ប្រភេទ នូវ​ទូទាំងប្រទេស ដោយ​គ្មាន​ការលើកលែង​។​

​សូម​បញ្ជាក់​បន្ថែម​ឡើងវិញ​ថា​÷ ជុំវិញ​ការបើក​ល្បែងស៊ីសង​ខុសច្បាប់ យីហោ (​កាហ្វេ​រួម​មិត្ត 168) ដែល​មាន​ទីតាំង​ភូមិសាស្ត្រ​ផ្លូវ​បេតុង ភូមិ​សំបូរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នេះ គឺ​បាន​បង្ក​ឲ្យមាន​ផលប៉ះពាល់ដ​ល់​កិច្ចកា​រងារ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល បង្ក​ឱ្យ​មាន​អសន្តិសុខ​នៅក្នុង​មូលដ្ឋាន​ដែល​ជា​ដើមហេតុ​បណ្ដាលមកពី​មាន​ចោរលួច​ចោរឆក់​ចោរ​ប្លន់​នេះ​ទេ​។​ល​។ ជាដើម ។ ហើយ​ជាងនេះទៅទៀត​បង្ក​មាន​អំពើ​ហិង្សា​នៅក្នុង​រង្វង់​គ្រួសារ​នី​មួយៗ ដែល​អាច​នឹង​កើតឡើង​ជា​យថាហេតុ​ធម៌​ថា​បាន​។​

​បើទោះជា​យ៉ាងណា​ក៏​ដោយ​សម្រាប់​សាធារណជន​ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​នឹង​មាន​ជំនឿ​ជឿជាក់ថា​÷ សូម លោកស្រី កឹម ញឹប អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ និង លោក ជឹម សុីថា អធិការ​នគរបាល​ខណ្ឌដង្កោ នឹង​ចាត់​វិធានការ​ដើម្បី​ជៀសវាង​មាន​ការរិះគន់​ពី​សាធារណជន​ទូទៅ និង​នាំឲ្យ​មាន​ផលប៉ះពាល់​ដល់​សង្គម​ជាតិ​ទាំង​សន្តិសុខ សុវត្ថិភាព និង​សុខមាលភាព​។​

​ជុំវិញ​នឹង​ការចុះផ្សាយ​ខាងលើ អង្គភាព​យើងខ្ញុំ ធ្វើ​ការផ្សាយ​ទៅតាម​វិជ្ជាជីវៈ​អ្នក​សារពត៌មាន គឺ​រិះគន់​ក្នុងន័យ​ស្ថាបនា មិន​មាន​ចេតនា​ញុះញង់​បំបែកបំបាក់​បុគ្គល​ស្ថាប័ន ឬ​អង្គភាព​ណាមួយ​ឡើយ ព្រមទាំង​រង់ចាំ​ទទួល​ការបកស្រាយ ពី​ភាគី ស្ថាប័ន​ពាក់ព័ន្ធ រៀង​រាល់​ម៉ោង​ធ្វើការ​៕ សូម​អគុណ​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ