ថ្ងៃច័ន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
វ៉ាយ​ដ៍ ហាត​ក្លិប &​ខេ​ធី​វី WILD HEART CLUB & K TV ឬ​និយម ហៅថា (​ផ្ទះ​កែង​)! បើក​ដំណើរការ​ឡើងវិញ​ហើយ​!! បន្ទាប់ពី​បាន​បិទទ្វារ​មួយរយៈ តើ​មាន​អ្វី​ប្លែក​បានជា​មិន​តំរូវ​អោយ​ភ្ញៀវ​យក​ទូរស័ព្ទ​ចូល​បាន និង​បិទ​ស្កុតលើ​កាមេរ៉ា​ទូរស័ព្ទ​ទៀត​នោះ ? មជ្ឈដ្ឋាន​សង្គម​ស៊ីវិល​ស្នើ លោក ជា ខេ​មា អភិបាលខណ្ឌ​ដូនពេញ សូម​ចាត់​មន្ត្រី​ជំនាញ​ចុះ​អធិការកិច្ច​ផង​ទាន​!!!
Wed,28 January 2026 (Time 11:27 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 11នាក់)

រាជធានី​ភ្នំពេញ​: សូម​រាយការណ៍​ជូន អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​ខណ្ឌ​ដូនពេញ​ជា​ពិសេស លោក ជា ខេ​មា អភិបាលខណ្ឌ​ដូនពេញ សូម​ចាត់​មន្ត្រី​ជំនាញ ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ ទីតាំង​ក្លឹប​កម្សាន្ត មួយកន្លែង ដែល​មានឈ្មោះ​ថា : វ៉ា​យ​ដ៍ ហាត​ក្លិប &​ខេ​ធី​វី WILD HEART CLUB & K TV ឬ ហៅថា​(​ផ្ទះ​កែង​) ដោយ​ក្តី​អនុគ្រោះ​ផង​ទាន​!​។​

​តាម​សេចក្តីរាយការណ៍ ក៏​ជា​ព៌តមាន​ដែល​បាន​ផ្តល់​ឱ្យ​បណ្តាញ​ផ្សព្វផ្សាយ​តាម​ប្រភព ពល​រដ្ន​រស់នៅ​ក្បែរ​ទីតាំង​ខាងលើ​លួចខ្សឹប​ប្រាប់ សារព័ត៌មាន​យើង បានអោយដឹងថា : ទីតាំង​ក្លឹប​កម្សាន្ត មួយកន្លែង ដែល​មានឈ្មោះ​ថា : វ៉ា​យ​ដ៍ ហាត​ក្លិប &​ខេ​ធី​វី WILD HEART CLUB & K TV ឬ ហៅថា​(​ផ្ទះ​កែង​) គឺ​មាន​ការ​វាយតប់​គ្នា​ជា​ញឹកញាប់ ពេល​ខ្លះ​ស្រែក​ឡូឡា​រំខាន​ដល់​ប្រជា​ពល​រដ្ន រក​ដេក​ពួន​ថែម​ទៀត​..! មាន​បម្រើ​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ ទោះ​ចាស់​ឬ​ក្មេង​ក្តី មិន​សំខាន់​ឡើយ​! សំខាន់​គឺ​ឱ្យតែ​មាន​ធនធាន​(​លុយ​ក្រាស់ៗ​) ហើយ​ចូល​កំសាន្ត​ម្ដងៗ យ៉ាង​តូច​ក្បែរ​ពាន់ ដុល្លារ ទើប​អាច​ចូល​បាន ! តើ​មាន​អ្វី​ប្លែក​នៅក្នុង​ក្លឹប​កំសាន្ត​មួយ​នេះ​!!!? ។​

​ទីតាំង ក្លឹប​កម្សាន្ត​ខាងលើនេះ ស្ថិតនៅ​ផ្លូវ​លេខ 90 កែង​ផ្លូវ​សុីសុវត្ថិ ជិត CDC ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ឲ្យដឹងទៀតថា :​ទីតាំង​ក្លឹប​កម្សាន្ត ខាងលេ​ី គឺ​រាល់​អតិថិជន​ដែល​ចូល​កម្សាន្ត ដេ​ី​ម្បីការ​សប្បាយរីករាយ​ជា​មួយ​អ្វី​ប្លែក​នោះ​! គឺ​មិន​តម្រូវ​ឲ្យ​ទូរសព្ទដៃ​ចូលទៅ​ក្នុង​បានទេ !!​គឺ​តម្រូវ​ឲ្យ​ផ្ញើ​សន្តិសុខ​យាម​ទ្វារ ហើយ​ទូរ​សព្ទ​នេះ​ទៀតសោត គឺ​យក​ស្កុត​បិទ​កាមេរ៉ា​ទូរស័ព្ទ​ទៀត​ផង​ដែរ លុះ​ពេល​សប្បាយ​រួចរាល់​ហើយ អតិថិជន​ចេញមក​ទើប​អាច​យក​ទូរ​សព្ទ​មកវិញ​បាន​!!!​។​

​សូមបញ្ជាក់​ថា​: ទីតាំង​ក្លឹប​កម្សាន្ត មួយកន្លែង ដែល​មានឈ្មោះ​ថា : វ៉ា​យ​ដ៍ ហាត​ក្លិប &​ខេ​ធី​វី WILD HEART CLUB & K TV ឬ ហៅថា​(​ផ្ទះ​កែង​) ខាងលើនេះ ! គឺ​ត្រូវបាន​អាជ្ញាធរ​ចុះ​បិទ​អាជីវកម្ម ម្តង​រួចមកហើយ នា​ពេលកន្លងមក​!! ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច​? ទើប​អាច​ដំណើរការ​វិញ ថ្មីៗ​នេះ​!!!?

​ពាក់ព័ន្ធ​នឹង​ករណី​ក្លឹប​កម្សាន្ត ដែល​មានឈ្មោះ : វ៉ា​យ​ដ៍ ហាត​ក្លិប &​ខេ​ធី​វី WILD HEART CLUB & K TV ឬ ហៅថា​(​ផ្ទះ​កែង​) ខាងលើ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ បាន​ធ្វើ​ការទំនាក់ទំនង ផ្តល់​កិច្ច​សម្ភាសន៍ ជាមួយ លោក ជា ខេ​មា អភិបាលខណ្ឌ​ដូនពេញ ដោយ​លោក​បាន​បញ្ជាក់ថា : និង​ឱ្យកម្លាំង​ចុះទៅពិនិត្យ​មើល​!!! ។​

​លោកស្រី អុិន សា​ផន ប្រធាន​ក្រុមប្រឹក្សា និង​ជា​ចៅ​សង្កាត់​ស្រះចក (017 485 296)​បាន​ផ្ដល់​កិច្ច​សម្ភាសន៍ ដល់​ស្ថាបន​យើង​ថា : លោកស្រី ចាំតែ​សហការ​ជាមួយ​កម្លាំង​ជំនាញ​តែប៉ុណ្ណោះ ! ព្រោះ​ការចុះ​ទីតាំង​របស់​គេ​នីមួយៗ គឺ​ត្រូវការ​ជំនាញ​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​!!!​។​

លោក កាន់ វណ្ណះ មេ​ប៉ុស្តិ៍​ស្រះចក (012 887 715) ប្រាប់​អង្គភាព​យើង​ថា : លោក​ដៃខ្លី​ណាស់ គឺ​បាន​ត្រឹមតែ​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​តែប៉ុណ្ណោះ !
​សង្ស័យ​តែ​ទីតាំង​ខាងលើ​ស្គាល់​គ្នា​មេ​ប៉ុស្តី​ទេ​ដឹង​..?

​យោងតាម កិច្ចប្រជុំ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២៤
​ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ប្រាប់ លោក​អភិបាល​/​ស្នងការ​រាជធានី​- ខេត្ត ឱ្យ​ចាត់វិធានការ​រុះរើ និង​ហាម​ដាក់​ផ្ទាំង​បដា​ផ្សព្វផ្សាយ​ល្បែង​តាម​ដងផ្លូវ ទីសាធារណៈ លើកលែង​បដា​តាម​កា​ស្របច្បាប់ លើសពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី ថែម​ទាំង​បញ្ជា​ឱ្យ​ស្រាវជ្រាវ បង្ក្រាប​ទីតាំង​ផ្ទះ​ដែល​បង្ក​លក្ខណៈ ឱ្យ​មាន​ការ​លេងល្បែង​តាម​អន​ឡាញ ហើយ​ធ្វើ​របាយការណ៍​ជូន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​រាយការណ៍​បន្ត​ទៅកាន់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​។​

​សូម​រំលឹក​ថា : កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ដាក់​បទបញ្ជា​ឲ្យ​អភិបាលទាំង ២៥ ខេត្ត​/​ក្រុង​/​រាជធានី តម្រូវ​ឲ្យ​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​តាម​អន​ឡាញ​គ្រប់​ប្រភេទ​! និង​កន្លែង​ចែកចាយ នូវ​ប្រភេទ​ថ្នាំ ដែល​មាន​សារធាតុ​ញៀន ខុសច្បាប់​គ្រប់​ប្រភេទ​!! នូវ​ទូទាំងប្រទេស ដោយ​គ្មាន​ការលើកលែងឡេី​យ​!!!​។​

​ប្រជា​ពល​រដ្ន​ជិត​នោះ សង្ស័យ​តែ​ទីតាំង​ខាងលើ ខ្សែ​បងប្អូន​ជីដូនមួយ​អធិការ​ទេ​ដឹង​បាន​លោក​អធិការ​មិន​ចុះ​បង្រា្ក​ប​…? ឬ​ជា​ឆ្នាំងបាយ សម្ល អស់លោក​ទេ​ដឹង​…? លោក​ជា ខេ​មា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ ដូនពេញ និង លោក វរៈសេនីយ៍ឯក ទៀ ច័ន្ទ​សារ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ នឹង​ចាត់​ចាប់​ជំនាញ​ចុះ​ពិនិត្យ​មើល​ទីតាំង ក្លឹប​កម្សាន្ត ឈ្មោះ វ៉ា​យ​ដ៍ ហាត​ក្លិប &​ខេ​ធី​វី WILD HEART CLUB & K TV ឬ ហៅថា (​ផ្ទះ​កែង​) ដោយ​ក្តី​អនុគ្រោះ​ផង​ទាន​! ដើម្បី​ជៀសវាង​មាន​ការរិះគន់​ពី​សាធារណជន​ទូទៅ និង​នាំឲ្យ​មាន​ផលប៉ះពាល់​ដល់​សង្គម​ជាតិ​ទាំង សន្តិសុខ និង សុវត្ថិភាព បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​លួច​ប្រាប់​សូម​លាក់​ឈ្មោះ ទីតាំង​ខាងលើ​មាន​ការប្រើប្រាស់​ថ្នាំញៀន​ទៀត​ផង​ដែរ​…! !!

​បណ្ដាញសារព័ត៌មាន​យើងខ្ញុំ គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង ក៏ដូចជា​ការរាយការណ៍ និង​ជូនដំណឹង​ដល់​ថ្នាក់ដឹកនាំ​ខាងលើ តែប៉ុណ្ណោះ ! មិន​មាន​ចេតនា​ញុះញង់​ឬ​ដាក់ សម្ពោធ​ដល់​បុគ្គល ឬ​អង្គភាព​ណាមួយ​ឡើយ ! នឹង​រង់ចាំ​ការបកស្រាយ​បំភ្លឺ​រៀងរាល់​ម៉ោង​ធ្វើការ​៕ សូម​អរគុណ​!

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ