ថ្ងៃច័ន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
ទីតាំង​ល្បែង​ស៊ីសង​បាញ់​ត្រី ឬ ល្បែង​ចិន កំពុងតែ​រីក​ដូច​ស្សឹតនៅ​ក្នុង​ជុំ​ផ្សារចិន សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ..
Wed,28 January 2026 (Time 11:33 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 13នាក់)

រាជធានី​ភ្នំពេញ​៖ ទីតាំង​ល្បែងស៊ីសង​គ្មាន​ច្បាប់​អនុញ្ញាត​ ល្បែង​ចិន នៅតាម​បណ្តោយ​ផ្លូវ (​ឌឹ​ក​ប្រី​ត ) ស្ថិត​តាម​បរិវេណ និង​ក្នុង​ផ្សារ​ចិន ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បង្ហាញថា ទីតាំង​នេះ​បាន​ទទួល​ភ្ញៀវ​យ៉ាងច្រើន​កុះករ បែរជា​អាជ្ញាធរ​មូលដ្ឋាន​មិនដឹង​ទៅ​វិញ​! ក៏​ប៉ុន្តែ​ប្រហែលជា​អាជ្ញាធរ និង​សមត្ថកិច្ច​ជាប់រវល់​បំពេញ​ការងារ​ទេ​មើលទៅ​?!!!​។​

​យ៉ាងណាក៏ដោយ នេះ​គឺជា​ព័ត៌មាន​មួយ​ដើម្បី​ជម្រាប​ដំណឹង​ឲ្យ​មន្ត្រី ឬ​អាជ្ញាធរ​មាន​កម្លាំង​សមត្ថកិច្ច​ដើម្បី​ជ្រាប​បន្ថែមទៀត ដើម្បី​ឲ្យបាន​ដឹង​បន្ថែម​ទៀត​។​

​យោងតាម​ប្រភព ដែល​អង្គភាព​សារព័ត៌មាន​យើង​ទទួលបាន ទីតាំង​ខាងលើ គឺមាន​មនុស្ស​ស្រី​-​ប្រុស ចាំ​ឃ្លាំ​មើល​ផ្លូវ នៅពេល​ដែល​អ្នក​ដែល​ចម្លែក​ចូលទៅ​លង គឺ​សម្រាប់​តែ​ភ្ញៀវ​អ្នកមាន​លុយ និង​ក្រុម​ពួក​ជន​បរទេស​មួយ​ចំនួន​ដែល​ត្រូវ​ការសប្បាយ​ហើយ ក៏​ព្រោះតែ​ទីតាំង​ទាំង​អស់នោះ​មាន​ច្រើន​ប្រភេទ​ណាស់ អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​ដែល​ញៀន​ល្បែង ដែល​មក​ជា​រៀងរាល់ថ្ងៃ ហើយ​ជា​ការពិត​ប្រសិនបើ​យើង​ចង់​កំសាន្ត និង​លេងល្បែង​ផ្សេងៗ​ទៀត យ៉ាងណា​ក៏​អាច​លេង​បាន​ដែរ សំខាន់​បំផុត​គឺ​អោយតែ​មាន​លុយ​ទៅ​តាម​ខ្លួន​។​

​តែ​ទោះបីជា​ការបម្រើ​ចំណង​ចំណូលចិត្ត របស់​ភ្ញៀវ ដែល​ជា​ទីតាំង​ខុសច្បាប់ ដូច​មាន​ការរៀបរាប់​ខាងលើ ដោយ​ប្រុងប្រយ័ត្ន​យ៉ាងណាក៏ដោយ ក៏​ត្រូវ​ចាំ​ថា​ដំរី​ងាប់​មិន​អាច​យក​ចង្អេរ​ទៅ​បាំង​បាន​នោះ​ទេ ។ មនុស្ស​ច្រើន​ណាស់​ដែល​និយាយ​អំពី​ល្បែង​បំផ្លាញ​ជីវភាព​គ្រួសារ ល្បែង​នាំ​ឲ្យ​វិនាស ភាពសប្បាយ​នាំឱ្យ​ប៉ះពាល់​សង្គម សេចក្តីថ្លៃថ្នូរ​ប្រទេសជាតិ និង​ល្បែង​ផ្សេងៗ នាំឱ្យ​មាន​អំពើ​ហិង្សា កើតឡើង​នៅក្នុង​សង្គម និង​នាំឱ្យ​បញ្ហា​អន្តរាយ​ប៉ះពាល់​ដល់​សង្គមជាតិ​ក្នុង​កិច្ចការ​ដឹកនាំ​ប្រទេសជាតិ ដែល​ផ្ទុយ​ពី​រាជរដ្ឋាភិបាល​បាន​បម្រាម​ហាម​មិន​ឲ្យ​លេង​ចំពោះ​ពលរដ្ឋ​ខ្មែរ​ទាំងឡាយណា ឬក៏​ទីតាំង​ទាំងឡាយ​ណា​បើក​ដូច​ទីតាំង​ខាងលើនេះ​។​

​ចំពោះ​សាធារណជន ក៏ដូចជា​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​ទាំងអស់​នោះ សូម​គោរព​ចូលមក លោក កៀង ល័​ក្ស អភិបាល​និង​ជា​គណៈបញ្ជាការ​ឯកភាព​ខណ្ឌចំការមន និង លោក វរសេនីយ៍ទោ ហួរ ម៉េង​ហួន អធិការ​នគរបាល​ខណ្ឌចំការមន សូម​ចាត់​កម្លាំង​ដើម្បី​ចុះ​អធិការកិច្ច​ពិនិត្យមើល​ទីតាំង​ជា​ច្រេី​ន​កន្លែង​ខាងលេ​ី​នេះ ដែល​ស្ថិត​នៅក្នុង​ទីតាំង ល្បែងស៊ីសង​គ្មាន​ច្បាប់​អនុញ្ញាត ល្បែង​ចិន នៅតាម​បណ្តោយ​ផ្លូវ (​ឌឹ​ក​ប្រី​ត ) បរិវេណ​ផ្សារ​ចិន ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ សូម​ចុះ​ពិនិត្យ​ទីតាំង​ខាងលើ​នេះ​ផង ដើម្បី​រក្សា​សុខ​សុវត្ថិភាព​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​ទីតាំង​នោះ​ផង ជាពិសេស​រក្សា​នៅ​ពាក្យស្លោក ភូមិ​/​ឃុំ មាន​សុវត្ថិភាព គ្មាន​អំពើ​ឆក់ ប្លន់​និង​ករណី​ផ្សេងៗ ដែល​ប្រមុខ​រាជរដ្ឋាភិបាល ដាក់ឱ្យ​អនុវត្ត​ន៏ ។​

​យោង​កិច្ចប្រជុំ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​កាលពី​រសៀល​ថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ ២០២៤ លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា បាន​ប្រាប់​អភិបាល​រាជធានី​-​ខេត្ត និង​លោក​ស្នងការ​រាជធានី​-​ខេត្ត ឱ្យ​ចាត់វិធានការ​រុះរើ និង​ហាម​ដាក់​ផ្ទាំង​បដា​ផ្សព្វផ្សាយ​ល្បែង​តាម​ដងផ្លូវ ទីសាធារណៈ លើកលែង​បដា​តាម​កាស៊ីណូ​ស្របច្បាប់ លើសពីនេះ លោក​រដ្ឋមន្ត្រី ថែម​ទាំង​បញ្ជា​ឱ្យ​ស្រាវជ្រាវ បង្ក្រាប​ទីតាំង​ផ្ទះ​ដែល​បង្ក​លក្ខណៈ​ឱ្យ​មាន​ការ​លេងល្បែង​តាម​អន​ឡាញ ហើយ​ធ្វើ​របាយការណ៍​ជូន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​រាយការណ៍​បន្ត​ទៅកាន់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​។​

​សូម​រំលឹក​ថា​៖ កាលពី​ថ្ងៃ ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ដាក់​បទបញ្ជា​ឲ្យ​អភិបាលទាំង​២៥ ខេត្ត​/​ក្រុង​/​រាជធានី​, តម្រូវ​ឲ្យ​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​តាម​អន​ឡា​ញ គ្រប់​ប្រភេទ និង​កន្លែង​ចែកចាយ នូវ​ប្រភេទ​ថ្នាំ ដែល​មាន​សារធាតុ​ញៀន ខុសច្បាប់​គ្រប់​ប្រភេទ នូវ​ទូទាំងប្រទេស ដោយ​គ្មាន​ការលើកលែង​។​

​ពាក់ព័ន្ធ​ករណី​ល្បែងស៊ីសង ជនជាតិ​ចិន នេះដែរ អង្គភាព​ព័ត៌មាន​យើង​បាន​ធ្វើ​ការទំនាក់ទំនង​ទៅ លោក សាល សណ្តុះ មេ​ប៉ុស្តិ៍​សង្កាត់​ទន្លេបាសាក់ ដោយ​លោក​បាន​ទទួល​ពី​ការរាយការណ៍ ក៏ដូចជា​ការផ្តល់​ជា​ដំណឹង​ជូន​ខាង​អាជ្ញាធ​រលោក ។​

​ពាក់ព័ន្ធ​នឹង​ការចុះផ្សាយ​ខាងលើ អង្គភាព​យើងខ្ញុំ ធ្វើ​ការផ្សាយ​ទៅតាម​វិជ្ជាជីវៈ​អ្នក​សារពត៌មាន គឺ​រិះគន់​ក្នុងន័យ​ស្ថាបនា មិន​មាន​ចេតនា ញុះញង់​,​បំបែកបំបាក់​បុគ្គល​ស្ថាប័ន ឬ​អង្គភាព​ណាមួយ​ឡើយ ព្រមទាំង​រង់ចាំ​ទទួល​ការបកស្រាយ ពី​ភាគី ស្ថាប័ន​ពាក់ព័ន្ធ រៀង​រាល់​ម៉ោង​ធ្វើការ​៕ សូម​អរគុណ

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ