ល្បែងស៊ីសង (ឆ្នោតយួន)ខុសច្បាប់ ដ៏ធំ! ស្ថិតនៅក្នុងសង្កាត់អូឬស្សី២ ខណ្ឌ៧មករា ផ្លូវ217 កែង161 បើកលេងភ្នាល់យ៉ាងរលូន , សូមលោក ថេង សុថុល អភិបាលខណ្ឌ៧មករា សូមចាត់ជំនាញចុះចាត់វិធានការផងទាន! ភូមិ/សង្កាត់មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ចេញអោយមន្ត្រីថ្នាក់អនុវត្ត !
រាជធានីភ្នំពេញ÷ ទីតាំងល្បែងស៊ីសងខុសច្បាប់ (ឆ្នោតយួន)មួយកន្លែង កំពុងបើកលេងភ្នាល់យ៉ាងរលូន ប្រជាពលរដ្ឋសូមសំណូមដល់ អាជ្ញាធរពាក់ព័ន្ធ សង្កាត់/ប៉ុស្តិ៍ ផ្សារអូឬស្សី២ ជាពិសេស លោក ថេង សុថុល អភិបាលខណ្ឌ៧មករា និង លោក វរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា សូមមេត្តាចាត់វិធានការទប់ស្កាត់បទល្មើស ល្បែងស៊ីសងខុសច្បាប់នេះផងទាន!។
សូមបញ្ជាក់ថា÷ ល្បែងស៊ីសង (ឆ្នោតយួន)ខុសច្បាប់ ដ៏ធំ! ស្ថិតនៅ ផ្លូវ217 កែង161ក្នុងសង្កាត់អូឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ដែលបានផ្ដលើដល់អង្គភាព សារព័ត៌មានយើង បានអោយដឹងថា : ល្បែងសុីសង (ឆ្នោតយួន)ខុសច្បាប់ ដ៏ធំនេះ! មានក្មេងចាស់/ប្រុសស្រី ទាំងភ្ញៀវវៀតណាម និងខ្មែរ ចូលចាក់ភ្នាល់ ដូចហែរកឋិន ! ដោយមានការចាក់ភ្នាល់តូចធំ តាមធន់ធាន របស់អ្នកលេងផងដែរ !! បានន័យថា : អ្នកតូចភ្នាល់តាមតូច អ្នកមានភ្នាល់តាមធំ!!!។
យោងតាមកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ លោកអភិបាល/ស្នងការរាជធានី- ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស្របច្បាប់ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា÷ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង ២៥ ខេត្ត/ក្រុង/រាជធានី តម្រូវឲ្យបង្ក្រាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សាធារណជន ក៏ដូចជាអង្គការសង្គមស៊ីវិលនឹងមានជំនឿជឿជាក់ថា លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករានិង លោក វរៈសេនីយ៍ឯក ជុន ប៊ុនណាន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា នឹងចាត់វិធានការដើម្បីជៀសវាងមានការរិះគន់ពីសាធារណជនទូទៅ និងនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំង សន្តិសុខ និង សុវត្ថិភាព បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន!។
បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជា អង្គការសង្គមស៊ីវិល នានា និងសាធារណជនទូទៅនៅតែមានជំនឿជឿជាក់លើអាជ្ញាធរ មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធក្នុងសង្កាត់ផ្សារអូឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងករណីនេះ សូមបង្ក្រាបល្បែងស៊ីសង (ឆ្នោតយួន) ដែលមានទីតាំងស្ថិតនៅផ្លូវ217 កែង 161 ភូមិ9 សង្កាត់អូឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ
នេះឲ្យខានតែបាន !ផងទាន គឺភូមិឃុំ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមអនុវត្ត!!!។
បណ្ដាញសារព័ត៌មានយើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ក៏ដូចជាការរាយការណ៍ និងជូនដំណឹងដល់ថ្នាក់ដឹកនាំខាងលើ តែប៉ុណ្ណោះ ! មិនមានចេតនាញុះញង់ឬដាក់ សម្ពោធដល់បុគ្គល ឬអង្គភាពណាមួយឡើយ ! នឹងរងចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ