ល្បែងបើកដំណើរការវិញហើយបងប្អូនណាចូលចិត្តមកលេងបាន..! ល្បែងហ្គែមបាញ់ត្រី នៅផ្សារទំនើបសូរិយា(ជាន់ទី៥) កំពុងពង្រក់ស្មារតីសិស្សគេចមិនទៅសាលារៀន និង ពលរដ្ឋមួយចំនួនធំ!!សូមលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ចុះចាត់វិធានការបង្រា្កបផងទាន , សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
រាជធានីភ្នំពេញ ÷ សូមធ្វើសេចក្តីរាយការណ៍ជូន អាជ្ញាធរពាក់ព័ន្ធ ក្នុងខណ្ឌដូនពេញ ជាពិសេស លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ! សូមចាត់មន្ត្រីជំនាញ ពាក់ព័ន្ធ ចុះត្រួតពិនិត្យ ទីតាំងល្បែងកម្សាន្ត មួយកន្លែង ឋិតនៅលើផ្សារទំនើបសូរិយា (ជាន់ទី៥) កំពុងពង្វក់អារម្មណ៍ សិស្សសាលាគេចម៉ោងរៀន !និងបណ្តាយុវជននិង យុវចាស់ប្រុស-ស្រី មួយចំនួន លេងល្បែងស៊ីសង ដោយក្តីអនុគ្រោះផងទាន !! រក្សាបទបព្ជាភូមិ/ សង្កាត់មានសុវត្ថិភាព ដែលថ្នាក់ដឹកនាំ ដាក់អោយមន្ត្រីថ្នាក់ក្រោមអនុវត្តតាម..!។
តាមសេចក្តីរាយការណ៍ ក៏ជាព៌តមានដែលបានផ្តល់ឱ្យ បណ្តាញផ្សព្វផ្សាយសារព័ត៌មានយើង បានអោយដឹងថា : ទីតាំងល្បែងសុីសង (ហ្គែមបាញ់ត្រី) ជ្រកក្រោមទីតាំងកម្សាន្ត មួយកន្លែង ដែលស្ថិតនៅក្នុងផ្សារទំនើបសូរិយា (ជាន់ទី៥) ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ គឺមានបម្រើអតិថិជនគ្រប់ស្រទាប់វណ្ណៈ ទោះចាស់ឬ ក្មេងក្តី ជាពិសេសក្មេងៗសិស្សសាលា ដោយមានអ្នកឈរចាំមើលផ្លូវ កាងកន្លែងល្បែងទៀតផង..!(យាមកាម)ផងដែរ! ប្រសិនបើមនុស្សចម្លែកមិនអនុញ្ញាតឱ្យចូលក្នុងឡើយ ! ដោយសួរនាំដើម្បីអោយជាលុយកាក់ ( ថ្លៃប្រេងសាំង ) ដេីម្បីកុំអោយផ្សព្វផ្សាយ ជាដើម...។ល។
តាមប្រភពព័ត៌មានបានបន្តឲ្យដឹងទៀតថា :ទីតាំងក្លឹបកម្សាន្ត ជាន់ទី៥ខាងលេី គឺរាល់អតិថិជនដែលចូលកម្សាន្ត ដេីម្បីការសប្បាយរីករាយជាមួយអ្វីប្លែកនោះ! គឺមិនតម្រូវឲ្យទូរសព្ទដៃចូលទៅក្នុងបានទេ !!គឺតម្រូវឲ្យផ្ញើសន្តិសុខយាមទ្វារ ហើយទូរសព្ទនេះទៀតសោត គឺយកស្កុតបិទកាមេរ៉ាទូរស័ព្ទទៀតផងដែរ លុះពេលសប្បាយរួចរាល់ហើយ អតិថិជនចេញមកទើបអាចយកទូរសព្ទមកវិញបាន!!!។
សូមបញ្ជាក់ថា: ទីតាំងល្បែងកម្សាន្ត ចម្រុះ ជាពិសេស ល្បែងស៊ីសងហ្គែមបាញ់ត្រី ( ជាន់ទី៥ ) នៃផ្សារទំនើបសូរិយា ! គឺត្រូវបានអាជ្ញាធរចុះបិទអាជីវកម្ម ម្តងរួចមកហើយ នាពេល២,៣ខែកន្លងមក!! ប៉ុន្តែមិនដឹងយ៉ាងម៉េច ? ទើបអាចទីតាំងនេះ អាចដំណើរការវិញ គឺគ្រាន់តែប្តូរមនុស្សថ្មីមកបេីកជំនួស ប៉ុណ្ណោះ !!។ តើម្ចាស់បើកលេងហ្គែមល្បែងបាញ់ត្រីនៅផ្សារសូរិយា( ជាន់ទី៥) នោះមានខ្សែខ្នងលោកធំណាជាអ្នកកាងទើប សមត្ថកិច្ខណ្ឌដូនពេញមិនហ៊ានចុះបង្រា្កប..?
យោងតាម កិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ លោកអភិបាល/ស្នងការរាជធានី- ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស្របច្បាប់ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈ ឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា : កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង ២៥ ខេត្ត/ក្រុង/រាជធានី តម្រូវឲ្យបង្ក្រាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ! និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ!! នូវទូទាំងប្រទេស ដោយគ្មានការលើកលែងឡេីយ!!!
មហាជនទូទៅដាក់ការសង្ស័យអាចពាក់ពន្ធ័អាជ្ញាធរ និង សមត្ថកិច្ចនៅក្នុងដែនទឹកដីខណ្ឌដូនពេញបើកភ្លើងខៀវឲ្យបើកល្បែងទាំងអស់ទេដឹង..? តើហេតុអ្វីបានជាមិនដឹង..?
លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌ ដូនពេញ និង លោក វរៈសេនីយ៍ឯក ទៀ ច័ន្ទសារ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹងចាត់មន្ត្រីជំនាញចុះពិនិត្យមើលទីតាំង ល្បែងសុីសង ( បាញ់ត្រី ) ជ្រកក្រោមទីតាំងកម្សាន្ត មួយកន្លែង ដែលស្ថិតនៅក្នុងផ្សារទំនើបសូរិយា (ជាន់ទី៥) ដែលកំពុងពង្រីកស្មារតីសិស្សគេចសាលារៀនស្ទើររៀងរាល់ថ្ងៃ
ដោយក្តីអនុគ្រោះផងទាន ! ដើម្បីជៀសវាងមានការរិះគន់ពីសាធារណជនទូទៅ និងនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំង សន្តិសុខ និង សុវត្ថិភាព បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន !!។
បណ្ដាញសារព័ត៌មានយើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ក៏ដូចជាការរាយការណ៍ និងជូនដំណឹងដល់ថ្នាក់ដឹកនាំខាងលើ តែប៉ុណ្ណោះ ! មិនមានចេតនាញុះញង់ឬដាក់ សម្ពោធដល់បុគ្គល ឬអង្គភាពណាមួយឡើយ ! នឹងរងចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ