ថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម អេ​ឡិច​សិន​ដឺ មី​ខូវ​ស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ស្លូ​វ៉ាគី ប្រចាំ​នៅ​កម្ពុជា ចូលជួប និង​ប្រគល់​សារតាំង
Sat,21 March 2026 (Time 10:10 AM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 7នាក់)

នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែ​ចេត្រ ឆ្នាំ​ម្សាញ់ សប្ដស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន អនុញ្ញាត​ឱ្យ ឯកឧត្តម អេ​ឡិច​សិន​ដឺ មី​ខូវ​ស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ស្លូ​វ៉ាគី ប្រចាំ​នៅ​កម្ពុជា ចូល​ជួប​និង​ប្រគល់​សារតាំង​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នេះ សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ព្រះបរមនាម​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​សូម​អបអរសាទរ និង​ស្វាគមន៍​ចំពោះ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ដែល​បាន​ទទួល​ការតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​របស់​ស្លូ​វ៉ាគី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​តេជោ​បានបង្ហាញ​ក្តីសង្ឃឹម​ថា ក្នុង​អាណត្តិ​របស់​ឯកឧត្តម​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នេះ​នឹង​ពូន​ជ្រុំ​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ស្លូ​វ៉ាគី​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ជាពិសេស​នៅក្នុង​ឱកាស​ខួប ៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​២​នៅ​ឆ្នាំក្រោយ​នេះ សម្ដេច​តេជោ​សង្ឃឹមថា នឹង​មាន​ការរៀបចំ​អបអរសាទរ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ស្លូ​វ៉ាគី​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ថ្មី​ស្លូ​វ៉ាគី​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បានអ​នុ​ញ្ញាត​ឱ្យ​ឯកឧត្តម​បាន​ជួប​នឹង​ប្រគល់​សារតាំង​នា​ឱកាស​នេះ​។
​ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​តេ​ជោថា​បេសកកម្ម​របស់​ឯក​ឧត្តម​នៅពេលនេះ គឺ​មាន​ភារកិច្ច​ក្នុង​ការលើកកម្ពស់​ទំនាក់​ទំនង​ដ៏​ល្អ​រវាង​កម្ពុជា និង​ស្លូ​វ៉ាគី​ដែល​មាន​ស្រាប់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែមទៀត​។

ឯកឧត្តម​បាន​សង្កត់ធ្ងន់​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ធុរកិច្ច និង​ការវិនិយោគ​ដែល​ជា​ចំណុច​ស្នូល​ដែល​ឯកឧត្តម​ចង់​ពង្រីក​ក្នុង​អាណត្តិ​របស់​ឯកឧត្តម​។

​សម្ដេច​តេជោ​បានសម្ដែង​នូវ​ការគាំទ្រ​ចំពោះ​ការ​ការពង្រីក​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ស្លូ​វ៉ាគី​ទៅលើ​មុខព្រួញ​នៃ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ ដោយ​សម្ដេច​តេជោ​បានចាត់ទុ​ក​ចំណុច​ទាំង​នេះ​ជា​ចំណុច​ស្នូល​នៃ​ទំនាក់ទំនង​ក្រៅពី​ការទូត និង​នយោបាយ​។

សម្ដេច​តេជោ​បានកោតស​រសើរ​ចំពោះ​ក្រសួង​ការបរទេ​ស​នៃ​ប្រទេស​ទាំង​ពីរ​ដែល​រដ្ឋាភិបាល​តែងតែ​ជជែក​គ្នា​អំពី​ការគាំទ្រ​គ្នា​ក្នុង​ឆាក​អន្តរជាតិ និង​លើ​វេទិកា​អន្តរជាតិ​រវាង​កម្ពុជា និង​ស្លូ​វ៉ាគី​។​

ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឯកឧត្តម​ Alexander Micovčin ឯកអគ្គរដ្ឋទូ​តស្លូ​វ៉ាគី​ថ្មី​ប្រចាំ​នៅ​កម្ពុជា ឱ្យ​បំពេញ​បេសកកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ប្រកបដោយ​ភាពជោគជ័យ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ