ប្រធានស្ថានីយ៍ថ្លឹងរថយន្តឃ្លាំងមឿង ផ្លូវជាតិលេខ៥ ខេត្តពោធិ៍សាត់ មើលរថយន្តដឹកខ្សាច់ធំៗផង
ប្រភពពីក្រុមឈ្មួញដឹកជញ្ជួនទំនិញតាមរថយន្តធុនធំបន្ទុកលើសទម្ងន់ឆ្លងកាត់ស្ថានីយ៍ជញ្ជីងឃ្លាំងមឿងអះ អាងថា សុទ្ធតែបង់លុយឲ្យមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ក្រុងពោធិ៍សាត់ គឺក្រុមមន្ត្រីអាចរកចំណូលលើតុក្រោមតុ សម្រាប់ចែកគ្នាដាក់ហោប៉ៅយ៉ាងរីករាយ។ បច្ចុប្បន្នគេឃើញរថយន្តដឹកខ្សាច់ធ្វើចរាចរណ៍យ៉ាងគគ្រឹកគគ្រេងចេញពីខេត្តពោធិ៍សាត់ឆ្ពោះទៅខេត្តបាត់ដំបង ដោយឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តឃ្លាំងមឿងរាប់សិបគ្រឿងក្នុង១ថ្ងៃៗ ដែលជាប្រភពចំណូលលោក ប្រធានស្ថានីយ៍ថ្លឹងរថយន្តទីតាំងខាងលើនេះ។
ក្រុមអាជីវករដឹកទំនិញឆ្លងកាត់លើស្ថានីយ៍ជញ្ជីងផ្លូវ ជាតិលេខ៥ក្រុងពោធិ៍សាត់រិះគន់ ដល់មន្ត្រីដែលប្រចាំ ការនៅលើស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ មិនបានយកចិត្តទុកដាក់ នៅក្នុងការផាកពិន័យ ឬមានវិធានការផ្លូវ ច្បាប់ទៅលើរថយន្ត ដឹកលើសទម្ងន់ឬល្មើសច្បាប់នោះទេ គឺពួកមន្ត្រីទាំងនោះគិតតែផលប្រយោជន៍ស្គាល់ខ្លួនរបស់ពួកគេ។ រៀងរាល់យប់,ថ្ងៃ គេតែងតែសង្កេត ឃើញតៃកុងឡាន ឬព្រូល ចុះបង់លុយឱ្យកូនចៅលោកប្រធាន រួចបើកបន្តទៅមុខយ៉ាងរលូន ទោះបីដឹកផ្ទុកលើសទម្ងន់កំណត់ក៏ដោយ រីឯរថយន្តខ្លះទៀត គ្រាន់តែវាយភ្លើងសញ្ញ ជាសញ្ញា បក្សពួកគេខាងស្ថានីយ៍ឲ្យដឹងរថយន្តបន្តដំណើរមិន ឈប់ចូលជញ្ជីងថ្លឹងក៍បាន។
សកម្មភាពកម្លាំងចម្រុះក្រោមការគ្រប់គ្រងរបស់មន្ត្រីសាធារណការនិងដឹកជញ្ជូនមិនបានធ្វើការងារអ្វីក្រៅពីប្រមូលលុយពីរថយន្ត ដឹកដី ដឹកថ្ម ដឹកខ្សាច់ និងដឹក ទំនិញគ្រប់ប្រភេទ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៥ ក្រុងពោធិ៍សាត់ នោះទេ។
ប្រភពបានបន្តថា បើសិនលុយដែលបានមកពីការប្រមូលពីរថយន្តឆ្លង កាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥នេះ ចូល ក្នុងថវិការដ្ឋមិនអីនោះទេប៉ុន្តែត្រូវបានគេខ្សិបថាចូលក្នុង ហោប៉ៅក្រុមមន្ត្រីពុករលួយច្រើនជាង ដែលនាំឲ្យរដ្ឋបាត់ បង់ចំណូល រាប់ម៉ឺនដុល្លារ នៅក្នុង១ខែៗ។
គេសង្កេតឃើញថាក្នុង១ថ្ងៃៗប្រាក់ចំណូលពីរថយន្តដឹក ទំនិញ,ដឹកថ្ម,ខ្សាច់,ដី ដែលឆ្លងកាត់ស្ថានីយ៍ជញ្ជីង ផ្លូវ ជាតិលេខ៥ ក្រុងពោធិ៍សាត់បង់លុយជូនក្រុមមន្ត្រីដែលឈរជើងកន្លែងជញ្ជីងថ្លឹងរថយន្តមិនអាចរំលង១ គ្រឿងណាឡើយ ។ ដោយឡែកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ លោក កាង ប៉េងហាក់ ជាអ្នកបេីកដៃឲ្យក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ ធ្វេីអ្វីៗតាមអំពើចិត្ត។
ឈ្មួញ,អាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ ផ្លូវជាតិលេខ៥ ក្រុងពោធិសាត់ស្នើសុំដល់លោក ប៉េង ពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជា លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ពិនិត្យមើលទង្វើមិនប្រក្រតី និងអំពើពុករលួយ របស់លោកប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៥ក្រុងពោធិ៍សាត់ ជាបន្ទាន់ផង។
ក្រុមឈ្មួញ,អាជីវករលើកឡើងថា ក្រុមមន្ត្រីប្រចាំការស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៥ មិនអនុវត្តឲ្យ បានត្រឹមត្រូវ តាមបទដ្ឋានចេកទេស ដើម្បីទប់ស្កាត់ រថយន្តដឹកទំនិញលើសទម្ងន់ ដែលធ្វើឲ្យខូចផ្លូវ និងខូចស្ពាននោះ ផ្ទុយទៅវិញ លោកប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយ ដោយ សារតែអាងលោក កាង ប៉េងហាក់ ប្រធានមន្ទីរ ជាខ្នង បង្អែកយ៉ាងរឹងមាំ ៕